Hot line: +855 (0)99 283 388
● You are in: Media > Detail News
គម្រោងផ្លូវរថភ្លើងភ្នំពេញបាងកក នឹងសាងសង់រួចរាល់នៅឆ្នាំ២០២០ខណៈបច្ចុប្បន្នកំពុង​សាងសង់
Date: 2017-10-11

គម្រោងផ្លូវរថភ្លើង ភ្នំពេញបាងកក នឹងសាងសង់រួចរាល់នៅឆ្នាំ២០២០ ខណៈបច្ចុប្បន្នកំពុង​សាង​សង់​យ៉ាងមមាញឹក ។ នេះបើយោងតាមភ្នាក់ងារសារព័ត៌មានជាតិ។

ផ្លូវ​រថភ្លើង​ភ្នំពេញ ភ្ជាប់​ទៅ​កាន់​ទីក្រុង​បាងកក ប្រទេស​ថៃ កំពុង​ព​ន្លឿ​ន​ការ​ជួសជុល​​ពី​ស្រុក​មង្គលបុរី​ ត​ភ្ជាប់​មក​ខេត្ត​ពោធិ៍សាត់​ និង​មក​កាន់​រាជធានី​ភ្នំពេញ និង​កំពុង​ជួសជុល​​ស្ថានីយ​​មួយ​កន្លែង​​នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត។

លោក វ៉ា ស៊ី​ម​សូ​រិ​យាអ្នកនាំពាក្យ​​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បានឲ្យដឹងថា បើ​ពុំ​មាន​អ្វី​ប្រែប្រួល​នោះទេ រថភ្លើង​ពី​ភ្នំពេញ​ទៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ នឹង​ភ្ជាប់​​នៅ​ឆ្នាំ​២០២០​​ខាង​មុខ​នេះ ​ហើយ​ពេល​នោះ អ្នកដំណើរ​នឹង​មិន​ចាំបាច់​ជិះ​យន្តហោះ​ រថយន្ដក្រុង​ ឬ​តាក់ស៊ី​ទៀត​ទេ ។

កាលពីពេលថ្មីកន្លងទៅ ក្រសួងសាធារណការ នឹងដឹកជញ្ជូន បានប្រាកសថា  គ្រោងនឹង​ចំណាយប្រមាណជា ២០លានដុល្លារអាមេរិក ក្នុងការស្ថាបនា ផ្លូវរថភ្លើង ភ្នំពេញ-ប៉ោយប៉ែត ឲ្យ ប្រសើរឡើងវិញ។

ការស្ថាបនាឡើងវិញនេះ នឹងត្រូវស្ថាបនា ចាប់ពីស្វាយស៊ីសុផុនទៅ ខេត្តបាត់ដំបង និងពីខេត្តបាត់​ដំបងមកដល់ភ្នំពេញ ដោយធ្វើការជួសជុល​ផ្លូវរថភ្លើងចាស់​ដែលមិនបាន​ប្រើប្រាស់ជាយូរមកហើយ ការស្ថាបនាឡើងវិញនេះនឹងត្រូវស្ថាបនាទៅតាម ដំណាក់កាលៗ។

គួរជម្រាបផងដែរថា គម្រោងសាងសងផ្លូវរថភ្លើងនេះនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ ដល់អ្នកធ្វើដំណើរ ពីភ្នំពេញទៅព្រលានយន្តហោះ ជាពិសេស នោះគឺ អាចឲ្យកម្មករជាង ១ម៉ឺននាក់នៅតំបន់សេដ្ឋកិច្ចពិសេសអាចធ្វើដំណើរមកធ្វើការនៅភ្នំពេញបាន។ មិនតែប៉ុណ្ណោះវាក៏អាច ជួយរោងចក្រប្រមាណ១០០រោងចក្រក្នុងនិងតំបន់សេដ្ឋកិច្ចពិសេសដឹកទំនិញចូលកំពង់ផែផងដែរ៕

Source From: https://www.business-cambodia.com
Share
Our Partners