Hot line: +855 (0)99 283 388
● You are in: Media > Detail News
ស្ពានបេតុង​ឆ្លងទន្លេ​សាប​តម្លៃ​៣៥​លាន​ដុល្លារ បើក​ការដ្ឋាន​សង់​នៅ​ថ្ងៃទី​២៣ ខែតុលា​នេះ​
Date: 2017-10-23

​ភ្នំពេញ​៖ គម្រោង​ស្ថាបនា​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប​មួយ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់ នៅ​ថ្ងៃទី​២៣​ខែតុលា​នេះ ក្រោម​អធិបតី​ប្រមុខ​រដ្ឋាភិបាល សម្ដេច ហ៊ុន សែន ។ 
​ស្ពាន​ឆ្លងកាត់​ទន្លេសាប ដែល​ត្រូវ​បានដាក់​ឲ្យ​សាងសង់​នៅថ្ងៃនេះ មាន​ប្រវែង ៩២២​ម៉ែត្រ និង​ទទឹង ២០,៥ ម៉ែត្រ ដែល​ត​ភ្ជាប់​ពី​ទីក្រុង​រណប​ជ្រោយចង្វារ មក​ផ្លូវជាតិ​លេខ​៥​ត្រង់ចំណុច​ប្រសព្វ​ផ្លូវ​លេខ ៣៦ ខណ្ឌ​ឬ​ស្សី​កែវ​។ នេះ​ជា​ស្ពាន​ត​ភ្ជាប់​យ៉ាងសំខាន់​រវាងផ្លូវ​ជាតិ​លេខ​៥ និង​ផ្លូវជាតិ​លេខ​៦ ។​

បើតាម​ការ​ថ្លែង​របស់ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ស្ពាន​នេះ​ត្រូវ​សាងសង់​ដោយ​ក្រុមហ៊ុន OCIC ដែល​នឹង​ចំណាយ​ពេលវេលា​បញ្ចប់​គ​ម្រោ​ង​ចំនួន ២៨​ខែ ។ លោក​ឃួ​ង​ស្រេង​មិនបាន​បញ្ជាក់​ពី​ទំហំ​ថវិកា​ស្ថាបនា​ស្ពាន​នេះឡើយ ប៉ុន្តែ​លោក​ឲ្យ​ដឹងថា ទឹកប្រាក់​សាងសង់​ស្ពាន​នេះ គឺ​ទទួលបាន​ពី​គម្រោង​អភិវឌ្ឍន៍​ជ្រោយចង្វារ​។ 

​យោងតាម​លោក ទូច សំណាង អគ្គនាយករង OCIC  ដែល​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ក្នុងពេល​កន្លងមក ថវិកា​សាងសង់​ស្ពាន​នេះ​មាន​ចំនួន ៣៥​លាន​ដុល្លារ​អាមេរិក​៕

Source From: https://www.thmeythmey.com
Share
Our Partners