ការទិញលក់ដីធ្លីនៅកម្ពុជាកំពុងតែកក្រើកក្នុងតំបន់ទីក្រុង ជាយក្រុង និងទីប្រជុំជន ដែលធ្វើឲ្យពលរដ្ឋជាច្រើន ក្លាយជាអ្នកមានមួយពព្រិចភ្នែក ខណៈឈ្មួញខ្លះចំណេញកប់ក្តោងពីវិស័យនេះ រហូតក្លាយជាឧកញ៉ា និងមហាសេដ្ឋីជាច្រើននាក់ផងដែរ។
ទន្ទឹមនឹងការទិញដីធ្លីមានភាពមមាញឹកនិងកើនឡើង ក៏មានឈ្មួញទុច្ចរិតមួយចំនួនបានឆ្លៀតឱកាសបោកប្រាស់ពលរដ្ឋលើគ្រប់រូបភាព ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
នៅពេលថ្មីៗនេះ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា មានឈ្មួញមួយក្រុមហ៊ុនបានលើកស្លាក(ប៉ាណូ) គូសប្លង់លក់ដីលក់ផ្ទះ ដោយដីផ្ទះទាំងនោះ មិនមែនជារបស់ពួកគេឡើយ។ ក្រោយទទួលបានប្រាក់កក់ពីពលរដ្ឋ ពួកគេបានវេចលុយរត់ទៅបាត់ ដែលធ្វើឲ្យពលរដ្ឋក្លាយជាជនរងគ្រោះ។
មិនមែនត្រឹមតែករណីមួយនេះទេ គេសង្កេតឃើញថា ជារឿយៗ មានពលរដ្ឋជាច្រើនបានចាញ់បោកឈ្មួញលើវិស័យដីធ្លីនេះ។
លោក ង៉ែត ជូ អ្នកជំនាញសេដ្ឋកិច្ច និងជាអ្នកបង្កើតគម្រោងពុះដីឡូតិ៍លក់ផងដែរនោះ បានផ្តល់បទសម្ភាសន៍ខ្លីមួយឲ្យសារព័ត៌មាន ខេមបូណូមីស ថា ពលរដ្ឋគួរត្រួតពិនិត្យ ៥ចំណុច មុនសម្រេចចិត្តទិញដីនៅតំបន់ណាមួយ ចៀសវាងការចាញ់បោកឈ្មួញ។
ចំណុចទាំង៥នោះ រួមមាន៖