Hot line: +855 (0)99 283 388
● You are in: Media > Detail News
តើត្រូវស្វែងរកភ្នាក់ងារទិញលក់អចលនទ្រព្យល្អដោយរបៀបណា?
Date: 2017-11-07

ភ្នំពេញៈ ការជ្រើសរើសភ្នាក់ងារអចលនទ្រព្យ និងក្រុមហ៊ុន អចលនទ្រព្យ គឺជាការ សម្រេច ចិត្ត ដ៏សំ ខាន់ មួយសម្រាប់អ្នកទិញ ឬអ្នកលក់លំនៅដ្ឋាន។

ការជ្រើសរើសភ្នាក់ងារគឺមានឥទ្ធិពលដែលនឹងប៉ះពាល់ដល់កត្តាតម្លៃដែលអ្នកត្រូវបង់ ឬត្រូវ លក់ សម្រាប់ ផ្ទះរបស់អ្នក ហើយវាក៏កំណត់ពីភាពងាយស្រួល និងភាពឆាប់រហ័សនៃដំណើរការទិញ ឬលក់ លើអចលនទ្រព្យរបស់អ្នកផងដែរ។ ដូច្នេះជាការសំខាន់ណាស់ ដែល ត្រូវ មាន ទំនុក ចិត្ត ច្បាស់ លាស់ ជាមួយភ្នាក់ងាររបស់អ្នក។

ជាមួយនឹងភ្នាក់ងារអចលនទ្រព្យដែលបានចុះបញ្ជីស្របច្បាប់ជាង១០០ក្រុមហ៊ុននៅទូទាំងប្រទេសកម្ពុជា ក៏មានភ្នាក់ងារមិនបានចុះបញ្ជីជាច្រើនទៀត រួម ជាមួយ នឹង បុគ្គល រាប់ពាន់ នាក់ ដែល ជាហៅ ខ្លួន ឯង ថាជា “ភា្នក់ងារអចលនទ្រព្យ” ដូច្នេះ វាអាច នឹង ពិបាក ដឹងថា ត្រូវចាប់ ផ្តើម ស្វែង រក ភ្នាក់ ងារ អចលន ទ្រព្យ ដែលមាន ជំនាញវិជ្ជាជីវៈនៅកន្លែងណា ហើយយ៉ាងដូចម្តេច។

ខាងក្រោមនេះ ជាគន្លឹះ មួយចំនួន ពីអ្នកជំនាញនៅ realestate.com.kh ដើម្បី ជួយ អ្នក ក្នុង ការជ្រើស រើស ភ្នាក់ ងារអចល ន ទ្រព្យ សមស្រប មួយ នៅកម្ពុជា។

តើត្រូវធ្វើដូចម្តេចដើម្បីស្វែងរកភ្នាក់ងារ ឬក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យដែលអាចទុកចិត្តបាន៖

កត្តាមួយដំបូងគេដែលអ្នកគួរតែពិចារណាគឺភាគច្រើននៃភ្នាក់ងារអចលនទ្រព្យដែលបានចុះបញ្ជីស្របច្បាប់ទាំងនេះមានទីតាំងនៅនៅក្នុងទីក្រុងសំខាន់ៗដូចជា៖ ទីក្រុងភ្នំពេញ សៀមរាប និង ក្រុងព្រះ សីហនុ ជាដើម។

កត្តានេះអាចធ្វើអោយអ្នកមានការពិបាកក្នុងការស្វែងរកភ្នាក់ងារអចលនទ្រព្យដែលមានជំនាញវិជ្ជាជីវៈ ដែល មានមូលដ្ឋាននៅក្រៅពីតំបន់ទាំងនេះ។

បើទោះជាយ៉ាងណាក៏ដោយសូម្បីតែនៅក្នុងទីក្រុងទៀតសោតក៏មានជម្រើសដ៏ច្រើនលើសលុបហើយកម្រិតនៃវិជ្ជាជីវៈក៏ខុសៗគ្នាផងដែរ។  ដូច្នេះវាគឺជាការបាច់បំផុតក្នុងការប្រៀបធៀបរាល់ជម្រើសរបស់ អ្នកមុនពេលធ្វើការសម្រេចចិត្ត។ជាមួយគ្នានេះ អ្នកគួរតែពិនិត្យមើល បញ្ជីភ្នាក់ ងារអចលន ទ្រព្យ នៅកម្ពុជា។

អ្នកអាចប្រើប្រព័ន្ធទិន្នន័យនេះក្នុងការស្វែងរកភ្នាក់ងារអចលនទ្រព្យដែលមានជំនាញវិជ្ជាជីវៈ  និង អាច ទុកចិត្តបាន និងនៅជិតអ្នកបន្ទាប់ពីនេះអ្នកគួរតែសម្ភាសន៍ភ្នាក់ងារ ឬទីភ្នាក់ងារ ដើម្បី ស្វែង យល់ បន្ថែម ពីពួកគេ។

ប្រសិនបើមានការណែនាំពីអតិថិជនមុនៗ ឬតាមរយៈសារព័ត៌មាន ហ្វេសប៊ុក (facebook)  Twitter និងការបោះពុម្ពផ្សាយផ្សេងៗនៅលើអ៊ីនធើណិតនេះ គឺជាសញ្ញាដ៏ល្អមួយដែលបង្ហាញថា ភ្នាក់ ងារ អចលន ទ្រព្យនោះមានកេរ្តិ៍ឈ្មោះ និងអាចឱ្យទុកចិត្តបាន។

សូចនាករសំខាន់ៗរបស់ភ្នាក់ងារ ឬក្រុមហ៊ុនភ្នាក់ងារអចនលទ្រព្យដែលមានវិជ្ជាជីវៈ៖

ខាងក្រោមនេះគឺជាសូចនាករសំខាន់ៗដែលភ្នាក់ងារអចលនទ្រព្យដែលអ្នកកំពុងស្វែងរកត្រូវប្តេជ្ញា ក្នុង ការផ្តល់សេវាកម្មប្រកបដោយវិជ្ជាជីវៈ និងប្រសិទ្ធភាពដល់អ្នក។

ដំណើរការមូលនិធិមួយដែលអាចទុកចិត្តបាន៖

មូលនិធិដែលអាចទុកចិត្តទុកចិត្តបានគឺជាសញ្ញាដ៏អស្ចារ្យមួយអាចបញ្ជាក់បានថាទីភ្នាក់ងារបានយកចិត្តទុកដាក់បំផុត ទៅលើអាជីវកម្មរបស់ពួកគេ រួមជាមួយ នឹង ការការ ពារ ផល ប្រយោជន៍ របស់ អតិថិ ជន ផងដែរ។

ធ្វើការពីការិយាល័យ៖ ភ្នាក់ងារអចលនទ្រព្យដែលមានអគារការិយាល័យរួមជាមួយបុគ្គលិកជាច្រើន នាក់ ជាទូទៅគឺមានអាជីវកម្មស្របច្បាប់ និង ជាអាជីវកម្មដែមានដំណើរការល្អ។

មានគេហទំព័រ/ធ្វើទីផ្សារ៖ ភ្នាក់ងារដែលមានគេហទំព័រធ្វើការផ្សាយពាណិជ្ជកម្ម តាមកាសែត និង ជាទូទៅ មានការ ធ្វើទីផ្សារ ត្រឹម ត្រូវ គឺជាអាជីវកម្ម ដែល មាន ភាព ច្បាស លាស់ ជាមួយ នឹង ការប្តេជ្ញា ចិត្ត ខ្ពស់ ចំពោះមុខរបររបស់ពួកគេ។

សម្ភាសន៍ភ្នាក់ងារ / ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យរបស់អ្នក៖

បទសម្ភាសន៍ជាមួយភ្នាក់ងារ/ក្រុមហ៊ុនភ្នាក់ងារងអចលនទ្រព្យអ្នកគួរតែប្រព្រឹត្តទៅមុនពេលអ្នកតំណាង។ នេះនឹងអនុញ្ញាតឱ្យអ្នកស៊ើបអង្កេតឱ្យបានហ្មត់ចត់ ថា តើភ្នាក់ងារ នេះ សមស្រប សម្រាប់ អ្នក ដែរ ឬទេ។

ខាងក្រោមនេះគឺជាបញ្ជីសំនួរដែលត្រូវសួរទៅភ្នាក់ងារអចលនទ្រព្យក្នុងអំឡុងពេលជួបគ្នាលើកដំបូង /ការវាយតម្លៃអចលនទ្រព្យ៖

តើក្រុម ហ៊ុនរបស់អ្នកប្រលូកនៅក្នុងវិស័យនេះមានរយៈពេលប៉ុ ន្មានឆ្នាំ/ តើអ្នកបានចូលរួមក្នុងវិស័យអចលនទ្រព្យ?

តើភ្នាក់ងារ អចលនទ្រព្យបានលក់ / ជួលចំនួនប៉ុន្មានកាលពីឆ្នាំកន្លងទៅ?

តើភ្នាក់ងារមានអចលនទ្រព្យចំនួនប៉ុន្មានដែលបានដាក់បញ្ជីលក់/ជួលជាមួយពួកគេ?

តើបច្ចុប្បន្នភ្នាក់ងារកំពុងទាក់ទងជាមួយមានអ្នកទិញ/អ្នកជួលប៉ុន្មាននាក់?

តើភ្នាក់ងារប៉ាន់ប្រមាណតម្លៃបឋមបែបណាសម្រាប់អចលនទ្រព្យរបស់អ្នកនៅក្នុងទីផ្សារបច្ចុប្បន្ន ហើយថាតើពួកគេប្រើរូបមន្តអ្វីក្នុងការវាយតម្លៃដើម្បីកំណត់បានដល់តួលេខនេះ?

តើអ្វីជាយុទ្ធសាស្រ្តទីផ្សាររបស់ភ្នាក់ងារអចលនទ្រព្យ (ឧទាហរណ៍តាមអនឡាញ កាសែត និងអ៊ីម៉ែល)?

ចម្លើយដែលអ្នកទទួលបានពីសំណួរទាំងនេះនឹងអនុញ្ញាតឱ្យអ្នកធ្វើការវិនិច្ឆ័យត្រឹមត្រូវអំពីកម្រិតនៃបទពិសោធន៍របស់ភ្នាក់ងារជំនាញវិជ្ជាជីវៈ និងថា តើពួក គេអាច ផ្តល់ នូវ សេវា កម្ម ដែល អ្នក ត្រូវ ការ សម្រាប់ ផ្ទះក្នុងអនាគតរបស់ អ្នកបានឬយ៉ាងណា?

តាមដានជាមួយអត្ថបទភាគ២នៅសប្តាហ៍ក្រោយយើងនឹងពិភាក្សាអំពីដំណើរការនៃការសម្រេចចិត្ត និងការត្រួតពិនិត្យលើប្រតិបត្តិការការងាររបស់ភ្នាក់ងារអចលនទ្រព្យរបស់អ្នកក្នុងការលក់ ឬជួល៕

Source From: https://www.realestate.com.kh
Share
Our Partners