Hot line: +855 (0)99 283 388
● You are in: Media > Detail News
ក្រុមហ៊ុន KFA របស់ឧកញ៉ា នួន រិទ្ធី ទទួលពានរង្វាន់ International Grown Award ឆ្នាំ២០១៧ នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស
Date: 2017-11-27

ភ្នំពេញ)៖ ក្រុមហ៊ុន Khmer Foundation Appraisal Co.,Ltd (KFA) របស់លោកឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុនទទួលបានពានរង្វាន់ International Grown Award ឆ្នាំ ២០១៧ នៅទីក្រុងឡុងដ៍ ដែលរៀបចំដោយគណៈកម្មាធិការជ្រើសរើស BID Group និង IQC ដោយទទួលស្គាល់ថា KFA ភាពជាអ្នកដឹកនាំការច្នៃប្រឌិតគុណភាព និងភាពប្រសើរ។

ពិធីប្រគល់ពានរង្វាន់នេះរៀបចំឡើងនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

ថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News ពីទីក្រុងឡុងដ៍ នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកានេះ លោកឧកញ៉ា នួន រិទ្ធី បានបញ្ជាក់ថា «ខ្ញុំជាមានសេចក្តីរីករាយឥតឧបមា រួមជាមួយនឹងមោទនភាព ចំពោះរូបខ្ញុំផ្ទាល់ និងយុវជនខ្មែរយើងដទៃ ដែលតែងនាំយកមកនូវកិត្តិយស និងកិត្តិស័ព្ទជួនដល់ក្រុមគ្រួរសារ ក៏ដូចប្រទេសជាតិជាស្នេហា នៃយើងទាំងអស់គ្នា។ ខ្ញុំច្បាស់ថា ទទួលបានពាននេះ គឺកើតដោយសារការចូលរួមគាំទ្រំ ពីសំណាក់អតិថិជន ការខិតខំប្រឹងប្រែងរបស់បុគ្គិលិកគ្រប់ជាន់ថ្នាក់ តែជាពិសេសស្ថេរិភាពសេដ្ឋិកិច្ច ដែលរក្សាកំណើន GDP 7% ជារៀងរាល់ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បណ្តាលឲ្យភាពរីកចំរើន លើកគ្រប់វិស័យក្នុងនោះក៏មានវិស័យអចនលវត្ថុ ត្រូវបានរាប់បញ្ចូលជាផ្នែកយ៉ាងសំខាន់ផងដែរ»។

លោកឧកញ៉ាបន្ថែមថា បើប្រទេសជាតិគ្មានសុខសន្តិភាព ដូចសព្វថ្ងៃទេនោះ ក្រុមហ៊ុន KFA ក៏មិនមានឪកាសបញ្ចេញបង្ហាញសមត្ថភាព ដើម្បីមកទទួលពានរង្វាន់អន្តរជាតិនេះទេ។ 
កត្តាដែលនៅពីក្រោយភាពជោគជ័យរបស់ខ្ញុំ គឺជាការតស៊ូ ព្យាយាម ស្មោះត្រង់។

លើសពីនេះ លោកឧកញ៉ា នួន រិទ្ធី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះដៃគូក្រុមហ៊ុន KFA និងអតិថិជនតែងតែផ្តល់ឱកាសឱ្យ KFA ផ្តល់នូវក្រមសីលធម៌ល្អជាមួយសេវាកម្ម ដែលមានគុណភាពខ្ពស់។ ប្រសិនបើមិនមានការគាំទ្រយ៉ាងខ្លាំងពីអ្នកទាំងអស់គ្នា ប្រហែលជា KFA មិនមានឱកាសដើម្បីទទួលពានរង្វាន់អន្តរជាតិនោះដែរ៕

Source From: http://www.freshnewsasia.com
Share
Our Partners