Hot line: +855 (0)99 283 388
● You are in: Media > Detail News
អគារ The Peak ជិត ៦០០​លាន​ដុល្លារ កម្ពស់​៥៥​ជាន់ ផុស​​ជា​រូបរាង​ផុត​ពី​ដី​ហើយ!
Date: 2017-12-03

គម្រោង The Peak បាន​បោះទុន​វិនិយោគ​ទឹក​ប្រាក់​ចំនួន ៥៨០​លាន​ដុល្លារ​អាមេរិក មាន​កម្ពស់​ចំនួន ៥៥​ជាន់ ដែល​ក្នុង​នោះ មាន​ខុនដូ ផ្សារ​ទំនើប កន្លែង​ការិយាល័យ​កម្រិត A មាន ៣៥​ជាន់ និង ២០​ជាន់ នៅ​ខាង​លើ នឹង​ត្រូវ​រៀបចំ​សម្រាប់​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ឈ្មោះថា Shangri-La ជា​សណ្ឋាគារ​ដ៏​ល្បីល្បាញ​នៅ​លើ​ពិភពលោក ដែល​មក​ពី​ទីក្រុង​ហុងកុង។

ម្ចាស់​គម្រោង លោក ឧកញ៉ា សៀ ឫទ្ធី បាន​អះអាង​ថា នេះ​គឺ​ជា​ចំណុច​មួយ​ដែល​យើង​អាច​ធ្វើការ​អះអាង​យ៉ាង​ច្បាស់​ប្រាប់​អតិថិជន​របស់​យើង​ថា គ្រប់​គម្រោង​សាងសង់​ដោយ​ក្រុមហ៊ុន វើល ប្រ៊ីដ ឡែនដ៍ ដែល​បាន​សហការ​ជាមួយ​នឹង​ក្រុមហ៊ុន Oxley Holdings មិន​មាន​គម្រោង​ណាមួយ​ផ្អាក ឬ​ក៏​ដំណើរការ​យឺតយ៉ាវ​នោះ​ទេ យើង​ធ្វើ​ឲ្យ​ទាន់​ផែនការ ឬ​លឿន​មុន​ផែនការ ដើម្បី​អភិវឌ្ឍ​ទៅតាម​កិច្ច​សន្យា​ដែល​ក្រុមហ៊ុន​បាន​ធ្វើ»។

លោក​ឧកញ៉ា សៀ ឫទ្ធី បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «សូម​អរគុណ​ដល់​អតិថិជន​ដែល​តែងតែ​គាំទ្រ តាំង​​​ពី​គម្រោង​ទី១ ទី២ និង​អាច​រហូត​ទី​៣​ទៀត ដោយសារ​តែ​ភាព​ជឿជាក់ ដូច្នេះ ក្នុង​នាម​ខ្ញុំ​ជា​អ្នក​អភិវឌ្ឍ ខ្ញុំ​មិន​ធ្វើ​ឲ្យ​អតិថិជន​ខក​ចិត្ត​នោះ​ទេ»។

អគារ The Peak មាន​ទីតាំង​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​អគារ​ភ្លោះ The Bridge នោះ​ទេ។ អគារ​នេះ​ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចម្ការមន រាជ​ធានី​ភ្នំពេញ។ អគារ The Peak គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​រួចរាល់​នៅ​ក្នុ​ង​ឆ្នាំ​២០២០ ខាង​មុខ​នេះ៕

Source From: https://cambonomist.com
Share
Our Partners