Hot line: +855 (0)99 283 388
● You are in: Media > Detail News
បារាំងនឹងបើកសណ្ឋាគារតម្លៃមធ្យមនៅកម្ពុជា ខណៈចិនសន្យាបើកសណ្ឋាគារ​ប្រភេទនេះឲ្យ​បាន​១០០
Date: 2017-11-28

ក្រុមហ៊ុនដ៏ល្បីរបស់បារាំង AccorHotels នឹងបើកសណ្ឋាគារលំដាប់ផ្កាយ៤ មានតម្លៃមធ្យម សម្រាប់​ភ្ញៀវលំដាប់​កណ្ដាល នៅកម្ពុជា ក្នុងពេលឆាប់ៗ ខណៈចិនក៏បានសន្យាថា នឹងបើកសណ្ឋាគារតម្លៃមធ្យមឲ្យបាន១០០ផងដែរ នៅក្នុងកំឡុងពេល៥ឆ្នាំ។

​ក្រុមហ៊ុន AccorHotels បានជ្រើស​ទីតាំង​​សំខាន់​ៗចំនួន​បី ដើម្បី​សាង​សង់​សណ្ឋាគារ​លំដាប់​នេះ​ ដែល ​ទីតាំង​ទីមួយនៅ​រាជធានី​ភ្នំពេញ​ និងទីពីរ​នៅក្រុង​ព្រះសីហនុ​ ទីតាំងទីបី​គឺស្ថិត​នៅខេត្ត​សៀម​រាប​ ហើយ រាល់​ទីតាំង​នីមួយៗ នឹង​ផ្ដល់​ការងារ​ថ្មី ៦០០​កន្លែង។

សណ្ឋាគារលំដាប់ផ្កាយ៤ ​នេះ ​ជាការ​វិនិយោគ​រួមគ្នា​ជាមួយ​វិនិយោគិនក្នុង​ស្រុក ​ដោយ​បាន​សម្លឹង​ឃើញពី​​មាន​កំណើន​សេដ្ឋកិច្ច​កម្ពុជាមាន​ភាព​​ល្អ​ប្រសើរ​ ​និង​មាន​​ភ្ញៀវ​ទេសចរ​គ្រប់​លំដាប់​ថ្នាក់​ដែលត្រូវការស្នាក់នៅ។

ក្រុមហ៊ុន​សណ្ឋាគារ​ដ៏ល្បីល្បាញ​របស់បារាំង​ AccorHotels ដែល​បច្ចុប្បន្ន​នេះ​មាន​សណ្ឋាគារ​ជាង ៤០០០​នៅ​ក្នុង​ប្រទេស​៩៥ ​នៅ​ជុំវិញ​ពិភព​លោក​ នឹង​បើក​សណ្ឋាគារ​តម្លៃ​មធ្យម​សម្រាប់​ភ្ញៀវ​លំដាប់​កណ្ដាល​នៅកម្ពុជា​ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ​បន្ថែម​។ នេះបើតាម​ការ​ប្រកាស​របស់​តំណាង​ក្រុមហ៊ុន​នៅក្នុង​សន្និសីទ​សារព័ត៌មាន​របស់​ AccorHotels ​នា​ព្រឹក​នេះ​។ ​

កន្លងទៅថ្មីៗនេះ ចិនសន្យាថានឹងសាងសង់សណ្ឋាគារតម្លៃសមរម្យឲ្យបាន ១០០ នៅភ្នំពេញ និងតំបន់​ឆ្នេរ នៅក្នុងរយៈពេល៥ឆ្នាំ ដោយយោងតាម​បទពិសោធន៍​ការអនុវត្តជោគជ័យ​ដែលក្រុមហ៊ុន​បានធ្វើនៅខេត្ត Shenzhen ប្រទេសចិន មកជួយអភិវឌ្ឍកម្ពុជា។

ក្រៅពីការសាងសង់សណ្ឋារការតម្លៃសមរម្យឲ្យបាន១០០ ហើយនោះ ចិនក៏នឹងជួយបណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈទេសចរណ៍ និងភាសាចិនដោយឥតគិតថ្លៃ។

Source From: https://www.business-cambodia.com
Share
Our Partners