Hot line: +855 (0)99 283 388
● You are in: Media > Detail News
អ្នក​ជំនាញ៖ តំបន់ថ្មីថ្មោង២​ក្នុង​ក្រុង​ភ្នំពេញ នឹងក្លាយជាតំបន់​ពាណិជ្ជកម្មដ៏មានសក្តានុពល
Date: 2017-12-08

រាជធានីភ្នំពេញត្រូវបានពង្រីកការអភិវឌ្ឍឥតឈប់ឈរ ដើម្បីឆ្លើយទៅនឹងកំណើនប្រជាពលរដ្ឋដែលបានបោះទីលំនៅឋាន និង ពាណិជ្ចកម្ម។ ហើយដើម្បីបញ្ចៀសប្រជាពលរដ្ឋ រស់នៅកកកុញច្រើនពេកនៅក្នុងទីក្រុង ដែលបង្កឲ្យមានបញ្ហាការកកស្ទះចរាចរណ៍ សំរាម និង ការប្រឈមមួយចំនួនទៀត រដ្ឋាភិបាលបានរៀបចំប្លង់មេក្រុង ពង្រីកបន្ថែមនូវ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាច្រើន។ ស្របគ្នានេះដែរ តំបន់ជាយក្រុងភ្នំពេញ​ជាច្រើន ក៏ត្រូវបានអភិវឌ្ឍន៍ជាលំនៅឋានបែបខុនដូរ បុរី ឬ អគារពាណិជ្ជកម្មជាច្រើនផងដែរ។

លោក សន សៀប អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Key Real Estate ជាអ្នកជំនាញផ្នែកអចលនទ្រព្យបានវាយតម្លៃថា បច្ចុប្បន្ន នៅរាជធានីភ្នំពេញ តំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចខ្លាំងដែលទើបមានការអភិវឌ្ឍន៍ថ្មីថ្មោង ហើយតម្លៃដីនិងផ្ទះសម្បែងបានកើនឡើងយ៉ាងខ្លាំងពីមួយឆ្នាំ ទៅមួយឆ្នាំ គឺ តំបន់ជ្រោយចង្វារ និង បឹងទំពុន ឬ ផ្លូវ៦០ម៉ែត្រ។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Key Real Estate រូបនេះ បានប្រាប់ឲ្យដឹងទៀតថា បច្ចុប្បន្ន តំបន់ដែល High Class ល្អជាងគេ គឺ តំបន់កោះពេជ្រ ដែលមានការអភិវឌ្ឍខ្លាំងយូរមកហើយ នៅទីនោះ មានអគារលំដាប់ថ្នាក់អន្តរជាតិជាច្រើន មជ្ឈមណ្ឌលពាណិជ្ជកម្ម បុរី និង ខុនដូរយ៉ាងច្រើនស្អេកស្កះ ដូចប្រទេសអភិឌ្ឍន៍។

ដោយឡែកអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺតំបន់អភិវឌ្ឍន៍ថ្មីថ្មោង ដែលនឹងក្លាយជាទីក្រុងរណបប្រកបដោយសក្តានុពលខ្លាំង គឺ ៖

  1. តំបន់ជ្រោយចង្វារ ជាតំបន់អភិវឌ្ឍន៍ថ្មី ដែលនៅដីទំនេរច្រើន ងាយស្រួលក្នុងការអភិវឌ្ឍន៍ វិនិយោគធំៗ ដែលមានសក្តានុពលខ្លាំង ពីព្រោះ តំបន់នោះ មានផ្លូវ លូ និង ដីចាក់ស្មើរួចហើយ រង់ចំាតែការវិនិយោគសាងសង់អគារផ្សេងៗតែប៉ុណ្ណោះ។
  2. តំបន់បឹងទំពុន ឬ ផ្លូវ៦០ម៉ែត្រ ដែលទីនោះ តម្លៃដីឡើងថ្លៃលឿន ពីព្រោះ ដីនៅធំទូលាយច្រើន ដែលអំណោយផលសម្រាប់វិនិយោគិនបរទេស ដែលចង់មកវិនិយោគនៅភ្នំពេញ។ បច្ចុប្បន្ន ហាងឆេងដីធ្លីនៅទីនោះ គេចែកជាផ្នែកៗ ដោយតម្លៃដីខ្ពស់បំផុតនៅតំបន់នោះ មានតម្លៃចន្លោះ ពីង ១០០០ ទៅ ១៥០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ និង តំបន់ទាបបំផុត តម្លៃចន្លោះ ពី ៣០០ ទៅ ៤០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ។ នៅថ្ងៃអនាគត តំបន់អភិវឌ្ឍន៍ថ្មី ទំាង ២ ខាងលើនេះ នឹងក្លាយជាការអភិវឌ្ឍន៍ទីក្រុងរណបដ៏ធំ ជាមជ្ឈមណ្ឌលពាណិជ្ជកម្មទំនើប និង ជាទីកន្លែងដ៏ល្អសម្រាប់ការវិនិយោគ៕ 
Source From: https://cambonomist.com
Share
Our Partners