Hot line: +855 (0)99 283 388
● You are in: Media > Detail News
វិស័យ​សំខាន់ៗ​៤​ដែល​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ជា​កូន​ខ្លា​សេដ្ឋកិច្ច​ក្នុង​តំបន់
Date: 2017-08-13

ប្រទេស​កម្ពុជា​ត្រូវ​បាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ឲ្យ​រហ័ស​នាមថា «ខ្លា​សេដ្ឋកិច្ច​ថ្មី​នៃ​អាស៊ី» ដោយសារ​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ ថេរ​ និង​លឿន​រហ័ស​ ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​ចុង​ក្រោយ​នេះ។

កម្ពុជា​​មាន​វិស័យ​សំខាន់ៗ​ចំនួន ៤ ដែល​កំពុង​តែ​រុញ​ច្រាន​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​ក្លាយ​ជា​«កូន​ខ្លា​សេដ្ឋកិច្ច»​នៅ​ក្នុង​តំបន់​អាស៊ាន។ វិស័យសំខាន់ៗដែលជាឆ្អឹងកងសេដ្ឋកិច្ចទាំងបូននោះមានដូចជា៖

  1. វិស័យទេសចរណ៍
  2. វិស័យកសិកម្ម
  3. ឧស្សាហកម្ម
  4. វិស័យសំណង់និង អចលនទ្រព្យ

ក្រៅ​ពី​វិស័យ​ទាំង​៤​ខាង​លើ ក៏​នៅ​មាន​ផង​ដែរ​​នូវ​ធាតុ​ផ្សំ​សំខាន់ៗ​ផ្សេង​ទៀត ដែល​ធ្វើ​ឲ្យ​កម្ពុជា​រឹង​មាំ​ក្នុង​ការ​ឈាន​ទៅ​រក​កំណើន​សេដ្ឋកិច្ច​ខ្លាំង​ក្លា​នៅ​ក្នុង​តំបន់។

ក្រុម​អ្នក​ជំនាញ​សេដ្ឋកិច្ច​បាន​លើក​ឡើង​ថា កម្ពុជា​អាច​នឹង​ក្លាយ​ជា​កូន​ខ្លា​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​អាស៊ាន។ ការ​អះអាង​យ៉ាង​ដូច្នេះ ដោយសារ​តែ​ក្រុម​អ្នក​ជំនាញ​ទាំង​នោះ​មើល​ឃើញ​ថា កម្ពុជា​មាន​កំណែ​ទម្រង់ រឹត​បន្តឹង​លើ​ប្រព័ន្ធ​ច្បាប់ ការ​អភិវឌ្ឍ​ធនធាន​មនុស្ស ហេដ្ឋា​រចនា​សម្ព័ន្ធ និង​បរិស្ថាន​អាជីវកម្ម​មាន​ភាព​ល្អ​ប្រសើរ ជាពិសេស គឺ​កំណើន​សេដ្ឋកិច្ច​នៅ​កម្ពុជា​មាន​ការ​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ក្នុង​រង្វង់ ៧%។

ការ​កំណត់​ភាព​រីក​ចម្រើន​នៃ​កំណើន​សេដ្ឋកិច្ច​នេះ​គឺ​ផ្អែក​លើ​កត្តា​សំខាន់ៗ ដូចជា ស្ថិរភាព​នយោបាយ​និង​បរិស្ថាន​អាជីវកម្ម​មាន​លក្ខណៈ​ប្រសើរ​ជាង​កាល​ពី​ឆ្នាំ​កន្លង​មក ដែល​ធ្វើ​ឲ្យ​វិនិយោគិន​មាន​ទំនុក​ចិត្ត។ ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ឱកាស​វិនិយោគ​មាន​ភាព​ទូលាយ​ចំពោះ​វិនិយោគិន​បរទេស និង​សមាហរណ​កម្ម​សេដ្ឋកិច្ច​អាស៊ាន​ក៏​ជា​ចំណុច​សំខាន់​ល្អ​មួយ​ផង​ដែរ​សម្រាប់​កម្ពុជា។

ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត វិនិយោគ​បរទេស​កាន់​តែ​មើល​ឃើញ​ពី​ការ​បើក​ទូលាយ​សម្រាប់​ការ​វិនិយោគ ដោយ​មាន​នីតិ​វិធី​ច្បាប់​រឹងមាំ​ជាង​ឆ្នាំ​មុនៗ និង​មាន​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស ដែល​មាន​កម្លាំង​ស្នូល​យុវជន​វ័យ​ក្មេង​ជា​ច្រើន ចំណុច​ទាំង​អស់​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​វិនិយោគ​បរទេស​កំពុង​តែ​ងាក​មក​រក​ការ​បណ្តាក់​ទុន​នៅ​ប្រទេស​កម្ពុជា​ជា​ច្រើន។

យ៉ាង​ណា​ក៏​ដោយ បើ​ទោះ​បី​មាន​ចំណុច​វិជ្ជមាន​ទាំង​អស់​នេះ​ក្តី ក៏​ក្រុម​អ្នក​ជំនាញ​សេដ្ឋកិច្ច​នៅ​តែ​សម្តែង​ក្តី​បារម្ភ​ខ្លះៗ ទៅ​លើ​កត្តា​បរិស្ថាន​សេដ្ឋកិច្ច​ក្នុង​តំបន់ កត្តា​នយោបាយ និង​កត្តា​បរិស្ថាន​សេដ្ឋកិច្ច​ពិភព​លោក ផង​ដែរ៕

Source From: https://cambonomist.com
Share
Our Partners