Hot line: +855 (0)99 283 388
● You are in: Media > Detail News
វិស័យ​សំណង់​នៅ​ឆ្នាំ​២០១៧ កើនឡើង​ជាង ២២​ភាគរយ​
Date: 2017-12-30

​ភ្នំពេញ​៖ ការវិនិយោគ​ក្នុង​វិស័យ​សំណង់​នៅក្នុង​ឆ្នាំ​២០១៧ តាម​ការប៉ាន់ស្មាន មាន​ចំនួន​ជាង ៦៤០០ លាន​ដុល្លារ​អាមេរិក កើនឡើង ២២,៣​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៦ ។ នេះ​បើតាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។​

គម្រោង​សាងសង់​នៅក្នុង​ឆ្នាំ​២០១៧ ដែល​ត្រូវបាន​អនុញ្ញាត​ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រួមទាំង​សមត្ថកិច្ច​រាជធានី ខេត្ត មាន​ចំនួន​សរុប ៣០៥២ គម្រោង លើ​ផ្ទៃក្រឡា​ជាង ១០​លាន​ម៉ែត្រក្រឡា​។ ក្រសួង​ប៉ាន់​ស្មានថា ទឹកប្រាក់​បោះទុន​លើ​គម្រោង​ទាំងនេះ​មានតម្លៃ​ប្រមាណ ៦៤២៨​លាន​ដុល្លារ កើនឡើង ២២,៣​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៦ ដែលមាន​ទុន​ប៉ាន់ស្មាន​សរុប ៥២៥៦ លាន​ដុល្លារ​។​

​សំណង់​លំនៅឋាន​សរុប​ក្នុង​ឆ្នាំ​២០១៧ មាន​ចំនួន ២២៩១​គម្រោង ដែលមាន​ទុនវិនិយោគ ២២៣០​លាន​ដុល្លារ​។ អគារ​ខ្ពស់​ចាប់ពី​ប្រាំ​ជាន់​ឡើងទៅ​នៅក្នុង​ក្រុងភ្នំពេញ​មាន​ចំនួន ១៨៨​គម្រោង ដែល​ធ្វើ​ឲ្យ​ចំនួន​អគារ​ខ្ពស់​សរុប​មាន ៩៧៩ គម្រោង​។ សំណង់​ទូទាំងប្រទេស គិត​ចាប់ពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០១៧ ត្រូវ​បានចេញ​លិខិតអនុញ្ញាត​សាងសង់​ចំនួន ៣៩៩០៣ គម្រោង ដែលមាន​តម្លៃ​ប៉ានស្មាន ៣៧,៧ ពាន់​លាន​ដុល្លារ​៕

Source From: https://www.thmeythmey.com
Share
Our Partners