Hot line: +855 (0)99 283 388
● You are in: Media > Detail News
កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ជាប្រវត្តិក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះត្រូវបានចាប់ផ្តើមហើយ
Date: 2022-09-14

ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៃការប្រកាសបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមរួម និងជំរុញលើកកម្ពស់កំណើនសេដ្ឋកិច្ចអាស៊ាន ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា កិច្ចប្រជុំដ៏មានសារសំខាន់ និងជាប្រវត្តិសាស្ត្រមួយនេះមានភាពចាំបាច់បំផុតក្នុងការកំណែទម្រង់សេដ្ឋកិច្ច កសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តរបស់ខ្លួនដើម្បីធ្វើឲ្យប្រសើរឡើងបរិយាកាសធុរកិច្ច និងវិនិយោគ បំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងនាមក្របខណ្ឌអាស៊ាន ចូលរួមសកម្មដើម្បីកសាងសេដ្ឋកិច្ចអាស៊ាន ក៏ដូចជាធ្វើសមារហណកម្មជាមួយបណ្តាប្រទេសផ្សេងទៀតក្នុងក្របខណ្ឌសកល។

ឯកឧត្តមបានមានប្រសាសន៍បន្តថា កន្លងមកនេះ អាស៊ានមានវឌ្ឍនភាព និងសមិទ្ធផលក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងកសាងសេដ្ឋកិច្ចសហគមន៍អាស៊ាន និងបានប្រែក្លាយអាស៊ានទៅជាតំបន់ដែលមានសេដ្ឋកិច្ចល្អ ស្អិតល្មួតជាមួយប្រទេសជាដៃគូបានយ៉ាងល្អប្រកបដោយនវានវត្តន៍ ពង្រឹងកិច្ចសហប្រតិបត្តិការ តភ្ជាប់តាមវិស័យឲ្យមានភាពរឹងមាំដែលស្របតាមផែនការកំណត់សេដ្ឋកិច្ចលម្អិតអាស៊ានឆ្នាំ២០២៥។ ជារួមសមាជិកអាស៊ានទាំងអស់បានខិតខំប្រឹង ដើម្បីប្រែក្លាយអាស៊ានទៅជាតំបន់ដែលមានសារសំខាន់សម្រាប់ការវិនិយោគ និងការបង្កើតខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងតំបន់ ក៏ដូចជានៅក្នុងសកលផងដែរ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា ក្នុងបរិបទនេះ កម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ ជាមួយមូលបទ “អាស៊ាន រួមគ្នាធ្វើ ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» បានផ្ដោតអាទិភាពលើការធានាឱ្យបាននូវប្រសិទ្ធភាពរបស់អាស៊ាន ក្នុងការឆ្លើយតបចំពោះបញ្ហាប្រឈម និងហានិភ័យទាំងនេះ ជា ពិសេស ពន្លឿនការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព, បរិយាប័ន្ន និងភាពធន់ ) ក្នុងស្មារតីនេះ, កម្ពុជាបានកំណត់គោលដៅយុទ្ធសាស្ត្រចំនួន ៤ នៅក្រោម សសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន រួមមាន៖ (១).ការពង្រឹងការតភ្ជាប់ឌីជីថល, វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (២).ការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ដើម្បីភាពប្រកួតប្រជែង របស់អាស៊ាន, (៣).ការជំរុញសមាហរណកម្ម, បរិយាប័ន្ន, ភាពធន់ និងភាពប្រកួតប្រជែង អាស៊ានឱ្យខ្លាំងជាងមុន និង (៤).អាស៊ានជាសកលសម្រាប់ភាពរីកចម្រើន និងការអភិវឌ្ឍវក្នុងពេលដែលពិភពលោកកំពុងប្រឈមនឹងឧបសគ្គជាច្រើនក្នុងការអភិវឌ្ឍ។

អាស៊ាន ត្រូវតែផ្ដល់សារៈសំខាន់កាន់តែខ្លាំងថែមទៀត ដល់ការក្សាឱ្យបាននូវប្រព័ន្ធពាណិជ្ជកម្ម ឈរលើវិធានច្បាប់, គោលការណ៍សកលភាវូបនីយកម្ម, យន្តការពហុភាគីនិយម និង សេរីភាវូបនីយកម្មពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់ការប្រឆាំងនឹងការគាំពារនិយម, ការលើកកម្ពស់ភាពធន់រឹងមាំនៃច្រវាក់ផ្គត់ផ្គង់តំបន់ និងសកល, ការតភ្ជាប់ និងភ័ស្តុភារកម្ម ការកសាងសេដ្ឋកិច្ចឌីជីថល, កិច្ចការពារបរិស្ថាន, ការប្រើប្រាស់ថាមពលស្អាត និងការ អភិវឌ្ឍប្រកបដោយចីរភាព និងការរក្សាសន្តិសុខស្បៀង ទន្ទឹមគ្នានឹងការប្រយុទ្ធប្រឆាំងនឹង ជំងឺឆ្លងកូវីដ ១៩ និងកិច្ចខិតខំប្រឹងប្រែងឱ្យបានខ្លាំងជាងមុន ក្នុងការស្ដារឡើងវិញសេដ្ឋកិច្ច តំបន់ និងសកលលោកដែលមានភាពធន់ និងប៊ីភាព។ បន្ថែមលើនេះ. ចក្ខុវិស័យអាស៊ាន ក្រោយឆ្នាំ ២០២៥ ដែលអាស៊ានកំពុងរៀបចំនេះ គួរផ្តោតការគិតគូជាយុទ្ធសាស្ត្រលើ បញ្ហាថ្មីៗ រួមមាន៖ ការវិវត្តរីកចម្រើននៃវិស័យសេដ្ឋកិច្ចនីដីថល និងការកាត់បន្ថយតម្លៃត ឌីជីថលក្នុងតំបន់, ការពង្រឹងភាពធន់អាស៊ានទៅនឹងគ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាត នានា ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ការការពារពលករចំណាកស្រុក, ការ អភិវឌ្ឍពលកម្មជំនាញ និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ជាដើម )។

សម្ដេចបានបន្តថា ៖ អាស៊ានគួរបន្តបង្កើនការភ្ជាប់ទំនាក់ទំនងជាមួយដៃគូខាងក្រៅ ដោយឈរលើគោលការណ៍សមភាព និងការផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក តាមរយៈ ការទាញយកផលប្រយោជន៍ជាអតិបរមាតិកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ អាស៊ាន និងអាស៊ានបូក ១ ដែលមានស្រាប់ ដោយការដំឡើងកម្រិតបន្ថែម ជាពិសេសការអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (អាស៊ប) ដែលបានចូលជាធរមានកាលពីថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២២ កន្លងទៅនេះ ) ទាក់ទងនឹងការទាញយកអត្ថប្រយោជន៍ជាអតិបរិមាពីកិច្ចព្រមព្រៀង អាសិប, ប្រទេសជាសមាជិកគួរខិតខំអនុវត្តនូវការសន្យានានា ហើយបន្តចរចាបើកច្រកទីផ្សាវ សំដៅទាក់ទាញការចូលរួមពីបណ្តាប្រទេសដែលមានសេដ្ឋកិច្ចធំៗដទៃទៀត ក្នុងកិច្ចព្រម ព្រៀងនេះ ) ក្នុងន័យនេះ, កិច្ចព្រមព្រៀងអាសិប ត្រូវតែមានលេខាធិការដ្ឋានរបស់ខ្លួនមួយ ដែលឯករាជ្យ និងម្ចាស់ការ ហើយដើរតួនាទីសំខាន់ក្នុងការងារសម្របសម្រួល, ជំរុញ និង ត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងនេះ ។ កម្ពុជានៅតែមានចំណាប់អារម្មណ៍ និងផ្តល់គ្រប់ លទ្ធភាព និងសម្បទានក្នុងការទទួលយកលេខាធិការដ្ឋាននេះ។

សម្ដេចតេជោក៏បានគូសបញ្ជាក់ផងដែរថា បញ្ហាសំខាន់មួយទៀត ដែលអាស៊ានត្រូវគិតគូបន្ថែមទៀត គឺការឆ្លើយតបឱ្យបាន ទាន់ពេលវេលាទៅនឹងនំកន្តើយនៅក្នុងម្នីម្នាបកម្មពាណិជ្ជកម្មសកល ។ ពិតណាស់ថា បញ្ហាថ្មីៗ រួមមាន វិបត្តិប្រេងឡើង!, អតាមពិផរណាខ្ពស់ បរិស្ថានបម្រែបម្រួលអាកាស ធាតុ, ជំងឺឆ្លងវាតត្បាត ជាដើម កំពុងជំរុញឱ្យមាននិន្នាការឆ្ពោះទៅរកការធ្វើពាណិជ្ជកម្មក្នុង គន្លងថ្មីក្នុងតំបន់ និងក្នុងពិភពលោក ក៏ប៉ុន្តែមិនមានន័យថាបញ្ហាទាំងនេះ និងតម្រូវឱ្យបណ្តាក ប្រទេសនៅក្នុងពិភពលោកប្រើប្រាស់ជាឧបករណ៍គាំពារនិយមបង្កើតជារបាំងពាណិជ្ជកម្ម និងបន្ទប់បង្អាក់ដល់ប្រាកផ្គត់ផ្គង់តំបន់ និងសកលលោក ឬតខំកសាងច្បាប់ និង កិច្ចព្រមព្រៀងអន្តរជាតិ ដែលបម្រើឱ្យតែប្រទេសខ្លួន ឬ ក្រុមប្រទេសមួយក្តាប់តូច ដែលជា បក្សពួកខ្លួននោះឡើយ រឺ ក្នុងន័យនេះ អាស៊ានត្រូវរួមគ្នាជាធ្លុងមួយ ដើម្បីសម្របសម្រួល និងជំរុញឲ្យមានការរៀបចំក្របខ័ណ្ឌជាសកលសម្រាប់ពាណិជ្ជកម្មអន្តរជាតិ ដែលបម្រើផល់ប្រយោជន៍គ្រប់ប្រទេសទាំងអស់ ប្រកបដោយតម្លាភាព និងគ្មានការរើសអើង៕

Source From:
Share
Our Partners