Hot line: +855 (0)99 283 388
● You are in: Media > Detail News
ភ្នំពេញជាប់ជាទីក្រុងមានអត្រាកំណើនអគារការិយាល័យលំដាប់ខ្ពស់ច្រើនជាងគេនៅអាស៊ីប៉ាស៊ីភិច
Date: 2017-09-01

យោងតាមរបាយការណ៍ចេញផ្សាយដោយក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Knight Frank បានចេញផ្សាយទិន្នន័យអគារការិយាល័យលំដាប់ A នៅក្នុងតំបន់អាស៊ីប៉ាស៊ីភិច សម្រាប់របាយការណ៍ត្រីមាសទី២ ក្នុងឆ្នាំ២០១៧។

តាមរបាយការណ៍ខាងលើ បានឲ្យដឹងថាអត្រាកំណើនការជួលការិយាល័យនៅក្នុងតំបន់អាស៊ីប៉ាស៊ីភិចមានការកើនឡើង ១.២ភាគរយពីមួយត្រីមាសទៅមួយត្រីមាស និងអត្រា ០.៦ភាគរយរៀងរាល់ឆ្នាំ។

តាមទិន្នន័យរបស់ Knight Frank បានបង្ហាញថាភ្នំពេញត្រូវបានចាត់ចំណាត់ថ្នាក់ជាទីក្រុងដែលមានកំណើនអត្រាអគារការិយាល័យជួលខ្ពស់បំផុតនៅក្នុងចំណោមទីក្រុងនានានៅអាស៊ីប៉ាស៊ីភិច គឺមានអត្រា៤.២ភាគរយនៅរៀងរាល់ត្រីមាស ដោយក្នុងឆមាសទី១ឆ្នាំ២០១៧ អគារការិយាល័យលំដាប់ខ្ពស់មានប្រហែល ១៨,០០០ ម៉ែត្រការ៉េ។

ម្យ៉ាងវិញទៀត តាមរបាយការណ៍ចុងក្រោយចេញផ្សាយដោយ Knight Frank Cambodia បានបង្ហាញថា នៅឆមាសត្រី១នៃឆ្នាំ២០១៧នេះ ចំនួនអគារការិយាល័យនៅទីក្រុងភ្នំពេញមានរហូតដល់ជាង ៣៣០,០០០ម៉ែត្រការ៉េ គឺមានចំនួនច្រើនឡើង ២១ភាគរយ បើប្រៀបធៀបជាមួយឆមាសទី១ឆ្នាំ២០១៦ មានចំនួនតែ ២៧១,០០០ ម៉ែត្រការ៉េប៉ុណ្ណោះ៕

Source From: https://www.business-cambodia.com
Share
Our Partners