Hot line: +855 (0)99 283 388
● You are in: Media > Detail News
ឯកសារ៥ចម្បងត្រូវមានពេលទិញផ្ទះក្នុងគម្រោងបុរី
Date: 2017-09-08

ភ្នំពេញ៖ អ្នកអភិវឌ្ឍន៍លំនៅឋាន ជាច្រើនបានហៅផ្ទះ ដែល គេ សាង សង់ នោះ ថាបុរី ប៉ុន្តែ ជាក់ ស្តែង វា មាន តែឈ្មោះប៉ុណ្ណោះ ដោយគ្មានការទទួលស្គាល់ ឬឯកសារផ្លូវច្បាប់ណាមួយ ហៅលំនៅឋាន ទាំង នោះ ថា បុរីឡើយ ការ ហៅ ឈ្មោះ បែបនេះ គឺ ដើម្បីធ្វើពាណិជ្ជកម្មផ្សព្វផ្សាយតែប៉ុណ្ណោះ។

អ្នកទិញត្រូ វតែ ពិនិត្យ ឲ្យបាន ច្បាស់លាស់ មុន នឹង សម្រេចចិ ត្ត ទិញផ្ទះ ដែល ត្រូវ ពិនិត្យ ទៅ លើ ឯកសារ ធំៗ ចំនួន៥ ដែលអាចធ្វើឲ្យយើង ប្រាកដក្នុងចិត្ត មុនពេលអ្នកសម្រេចចិត្តទិញលំនៅឋាន។

តាម ការ បង្ហាញ ពី អ្នក ជំនាញ នៅ គេហទំព័រ realestate.com.kh ឯកសារ ចាំបាច់ សំខាន់ៗ៥ ដែល យើង ត្រូវ មាន ដូចជា៖១.ប្លង់រឹង ២.លិខិតចុះបញ្ជីក្រុមហ៊ុន ៣.ផែនការមេ ៤.អាជ្ញាប័ណ្ណ សាងសង់ និង ៥.អាជ្ញាប័ណ្ណបុរី។

១.ប្លង់រឹង៖ អ្នកត្រូវប្រាកដថាម្ចាស់គម្រោងមានសិទ្ធិកាន់ កាប់ស្របច្បាប់ទៅលើគម្រោងអភិវឌ្ឍន៍ នេះ ហើយ គម្រោងបុរីដែលអ្នកមានបំណងទិញត្រូវមានប្លង់រឹងមេមួយដែល ត្រូវ ធ្វើ ការបែង ចែក ប្លង់រឹង ទៅ ឲ្យ ម្ចាស់ ផ្ទះនីមួយៗ ជាចំាបាច់។  ឯកសារ ខាងលើវាពិត ជាចំណុច ចាំបាច់ ត្រូវយល់ដឹងដើម្បី កុំឲ្យ មាន ការ ខាត បង់ថវិការជា យ ថាហេតុនៅពេលអ្នកទិញគម្រោងបុរីណាមួយ។

២.លិខិតចុះបញ្ជីក្រុមហ៊ុន៖ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍ទំាងអស់ត្រូវចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ដើម្បី ទទួលសិទ្ធិ ក្នុងការប្រកបរបរអាជីវកម្មនេះ ជាកាតព្វកិច្ច ដែលក្រុមហ៊ុនអភិវឌ្ឍន៍ ត្រូវតែបំពេញ ជាចាំបាច់។ នៅពេលដែលគម្រោងមួយមានលិខិតចុះបញ្ជីក្រុមហ៊ុនគ្រាន់តែចង់ប្រាកដថាគម្រោង និងអ្នក អភិវឌ្ឍន៍ដំណើរការគម្រោងអភិវឌ្ឍន៍គម្រោងនេះដោយស្របច្បាប់។

៣.ផែនការមេ៖ ផែនការមេរបស់គម្រោងបុរី គឺជាប្លង់មេដ៏សំខាន់របស់គម្រោងប្លង់មេនឹងអាច ប្រាប់ ថា តើ គម្រោងមានហេដ្ឋារចនាសម្ព័ន្ធ ដូចម្តេចមានប្លង់លំនៅដ្ឋានដូចម្ត៉េច មិនត្រឹមតែប៉ុណ្ណោះ មុន នឹង ផ្តល់ អាជ្ញាប័ណ្ណ សាងសង់ទៅឲ្យគម្រោងអភិវឌ្ឍន៍ណាមួយ ក្រសួងរៀបចំដែនដីនគរូ បនីយកម្ម និង សំណង់ បាន តម្រូវ ឲ្យម្ចាស់ គម្រោង ធ្វើបទ បង្ហាញ ពីផែន ការ មេច្បាស់ លាស់ ជាមុន សិន។

ការអភិវឌ្ឍន៍ ទំាងអស់ ត្រូវគោរព តាមគោលការណ៍នៃការ ផែនការមេ សម្រាប់ អភិវឌ្ឍន៍ទីក្រុង និយាយ ជារួម ការមាន ផែនការ មេមួយ ច្បាស់លាស់ វាពិតជាធ្វើ ឲ្យ គម្រោង បុរីនោះ ធ្វើឡើង ប្រកបដោយស្តង់ ដារ កាន់តែ ប្រសើរ ឡើង។

៤.អាជ្ញាប័ណ្ណសាងសង់៖ ក្រៅពីផែនការមេគម្រោងបុរីនោះ ត្រូវតែមាន អាជ្ញាប័ណ្ណ សាងសង់ ត្រឹមត្រូវ ដែលចេញ ដោយ ក្រសួងរៀបចំដែនដីនគរូ បនីយកម្ម និង សំណង់។   ដើម្បីទទួលបានអាជ្ញាប័ណ្ណនេះ គម្រោង ត្រូវមានផែនការមេ មានប្រាក់តម្កល់២% ប្រភព ប្រាក់ចំណូល ច្បាស់លាស់ ដើមទុន មានវត្ថុ ដាក់ធានា មានប្លង់ និងទ្រព្យផ្សេងៗទៀតដែលជួយគាំទ្រដល់គម្រោងនោះ។

៥.អាជ្ញាប័ណ្ណបុរី៖ ឯកសារសំខាន់ដែលអ្នកត្រូវតែត្រួតពិនិត្យផងដែរនោះ គឺអាជ្ញាប័ណ្ណបុរី នៅពេល ដែលបុរី មានឯកសារនេះហើយ បានន័យថាបុរីនេះ ជាបុរីដែលទទួលស្គាល់ដោយ ក្រសួងសេដ្ឋកិច្ច។

តួយ៉ាងមានគម្រោងផ្ទះល្វែងមួយចំនួនដែលមានការសាងសង់មានភាព ប្រហាក់ ប្រហែល ទៅនឹង គម្រោង បុរី ប៉ុន្តែពួកគេមិនបានចុះបញ្ជីទទួលយកអាជ្ញាប័ណ្ណត្រឹមត្រូវជាមួយក្រសួងឡើយ ដោយសារ ពួកគេ ចង់ជៀសវាងការចំណាយច្រើនក៏ដូចជាគេចវេសពីការត្រួតពិនិត្យបទដ្ឋានផ្លូវច្បាប់ផ្សេងៗ។ ដូច្នេះ គម្រោងដែលមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវពិតជាមានហានិភ័យខ្លាំងណាស់សម្រាប់អតិថិជន។

តើអ្នក គួរតែទិញផ្ទះក្នុងបុរីដោយមានប្លង់រឹង ឬប្លង់ទន់?

អ្នកត្រូវតែមើលប្លង់រឹងជាមុនសិននៅពេលដែលអ្នកចង់ទិញផ្ទះក្នុងបុរី ពីព្រោះវាជាគម្រោងខ្នាតធំ។ កញ្ញា ឡាយ សុលីដា ជាមេធាវីនៅក្រុមហ៊ុនច្បាប់ នៅក្នុងក្រុងភ្នំពេញ បាននិយាយថា «គម្រោងបុរី គួរតែ ធ្វើឡើងដោយស្របច្បាប់ និងទទួលស្គាល់ដោយក្រសួងពាក់ព័ន្ធ រឿង ដែល សំខាន់ គឺថាគម្រោង សាងសង់ បុរីមាន ប្លង់រឹងមេមួយ»។

ការលើកឡើងដូចនេះ គឺព្រោះតែវានៅតែជាជម្រើ ដែលមាន សុវត្ថិភាព ដើម្បីធានា បាន ថាអ្នកមាន ប្លង់រឹង ឯកជន សម្រាប់ផ្ទះរបស់អ្នក។ដូច្នេះ អាច សម្រេចបាន ប៉ុន្តែវាមានតម្លៃបន្ថែម៤% នៃតម្លៃដី។ ពេល ដែល អ្នកទទួល បានប្លង់រឹង ឯកជន នេះ អ្នកអាច រស់ នៅបាន ដោយ គ្នាន ការ ភ័យ ខ្លាច នឹងបញ្ហា ប្លង់ កម្មសិទ្ធិ នៅ ពេល អនាគតនោះឡើយ៕

Source From: https://www.business-cambodia.com
Share
Our Partners