Hot line: +855 (0)99 283 388
● You are in: Media > Detail News
ថៃនឹងធ្វើផ្លូវទឹកលើអាកាសតាមគំរូអាឡឺម៉ង់ អាចឲ្យកប៉ាល់ដឹកទំនិញធំៗឆ្លងកាត់បាន
Date: 2017-09-08

តាមការចេញផ្សាយដោយកាសែត Bangkok-Post កន្លងទៅបានឲ្យដឹងថា រដ្ឋាភិបាលថៃបានកំពុងធ្វើការសិក្សាលើគម្រោងផ្លូវទឹកអាកាសមួយខ្សែ យកគំរូតាមផ្លូវទឹកអាកាសរបស់ប្រទេសអាឡឺម៉ង់ ដែលជាផ្លូវទឹកសិប្បនិមិត្តសម្រាប់ឲ្យនាវាដឹកទំនិញធំៗអាចធ្វើចរាចរណ៍បាន។

ប្រសិនបើ គម្រោងផ្លូវទឹកសិប្បនិមិត្តរបស់ថៃមួយនេះអាចលេចចេញជារូបរាងឡើយមែន នោះការធ្វើដំណើរតាមផ្លូវទឹក ការដឹកទំនិញនិងការធ្វើការដំណើរតាមផ្លូវទឹកនឹងកាន់តែមានភាពងាយស្រួល និងចំណេញពេលវេលាជាច្រើនពីប្រព័ន្ធផ្លូវទឹកពង្រាងមួយនេះ។ លើសពីនេះទៅទៀត ការដឹកទំនិញផ្សេងៗមកពីប៉ែកអឺរ៉ុបក៏នឹងអាចកាត់បន្ថយការចំណាយផ្សេងៗបានមួយកម្រិតថែមទៀត ដែលអាចធ្វើឲ្យតម្លៃទំនិញមានតម្លៃថោកទៅតាមនោះដែរ។

គួរជម្រាបជូនថា ប្រទេសអាឡឺម៉ង់មានផ្លូវទឹកអាកាសមួយដែលមានឈ្មោះថា Magdeburg Water Birdge ត្រូវបានចាប់ផ្តើមកសាងឡើងនៅឆ្នាំ១៩៩៨ និងដាក់ឲ្យដំណើរការនៅខែ តុលា ឆ្នាំ២០០៣ ដែលមានប្រវែង ៩១៨m។ ចំណែកប្រព័ន្ធផ្លូវទឹកដែលថៃកំពុងធ្វើការសិក្សា គឺកាត់ពីសមុទ្រថៃទៅសមុទ្រ អាន់ដាម៉ាន់ មានចម្ងាយប្រមាណ៧៧គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្ត ស៉ូរ៉ាត់ថានី។ បើគម្រោងមួយនេះត្រូវចេញជារូបរាងឡើងមែន ប្រទេសថៃនឹងទទួលបានអត្ថប្រយោជន៍យ៉ាងមហាសាលពីបណ្តាញផ្លូវទឹកមួយនេះ ជាពិសេសថៃនឹងអាចទាក់ទាញការដឹកជញ្ជូនតាមផ្លូវទឹកពីប្រទេសសឹង្ហបុរីបានយ៉ាងច្រើន។

គួរបញ្ជាក់ផងដែរថា សព្វថ្ងៃការធ្វើដំណើរតាមផ្លូវទឹកនិងការដឹកទំនិញកប៉ាល់ធំៗ ត្រូវឆ្លងកាត់តាមកំពង់ផែរបស់ប្រទេសឹង្ហបុរីដែលជាផ្លូវទឹកនិងកំពង់ផែមានភាពមមាញឹកខ្លាំង និងត្រូវចំណាយពេលយូរជាងក្នុងការធ្វើដំណើរនិងថវិកាច្រើនជាង៕

Source From: https://cambonomist.com
Share
Our Partners