Hot line: +855 (0)99 283 388
● You are in: Media > Detail News
កំពង់ផែទេសចរណ៍តម្លៃជាង១០លានដុល្លារនៅកំពតនឹងបើកការសាងសង់ចុងឆ្នាំនេះ
Date: 2017-09-06

ភ្នំពេញៈ កំពង់ផែ ទេសចរណ៍ ថ្មី មួយមួយទៀត ដែលមាន តម្លៃជាង ១០លាន ដុល្លារអាមេរិក ក្រោម ជំនួយ របស់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គ្រោង នឹង ចាប់ផ្តើម សាងសង់ នៅ ចុង ឆ្នាំនេះ ហើយ នឹង បញ្ចប់ នៅ ចុងឆ្នាំ២០១៩។

លោក សយ សីណុល ប្រធាន មន្ទីទេសចរណ៍ ខេត្ដ កំពត ថ្លែង ប្រាប់ ពាណិជ្ជកម្ម ក្ពុជា កាល ពី ព្រឹក មិញ ឲ្យ ដឹង ថា ក្រោម ជំនួយ ពី ធនាគារអភិវឌ្ឍន៍អាស៊ី ក្នុង ក្របខ័ណ្ឌ នៃ បណ្តា ប្រទេស តាម អនុតំបន់ ទន្លេមេគង្គ បានផ្តល់ ឥណទាន ចំនួន ១៨ លាន ដុល្លារ ដើម្បី សាងសង់ កំពង់ផែ ទេសចរណ៍ នៅ ក្នុង ទឹក ដី នៃខេត្ដ កំពតមួយ នេះ។

លោក បន្តថា តាម រយៈការ លើក ឡើង របស់ រដ្ឋ មន្រ្ដី ក្រសួង ទេស លោក ថោង ខុន ធ្លាប់ បាន មាន ប្រ សាសន៍ ថា កំពង់ផែ នេះ នឹង ជួយ រួមចំណែក ទាក់ទាញ ភ្ញៀវទេសចរ មកពី តាម បណ្តា ប្រទេស ក្នុង តំបន់ ពិសេស ប្រទេស វៀតណាម និង ប្រទេស ថៃ តាមរយៈ ការភ្ជាប់ ការធ្វើដំណើរ តាមផ្លូវ ទឹក តាម កប៉ាល់ លឿន ឬ កប៉ាល់ ទេសចរណ៍ ខ្នាត ធំ។

លោក បន្តថា កំពង់ផែ នេះ ជា ផ្នែក មួយ នៃ ជំនួយ របស់ ធនាគារអភិវឌ្ឍន៍អាស៊ី តាមរយៈ ក្របខ័ណ្ឌ នៃ បណ្តា ប្រទេស ក្នុង អនុតំបន់ ទន្លេមេគង្គ នៃ ច្រករបៀង ភាគខាងត្បូង។

ក្នុង គម្រោង សាងសង់ កំពង់ផែ នេះ មាន ទីតាំង ក្នុងភូមិ ជំ គ្រាល ឃុំ ជំ គ្រាល ស្រុក ទឹកឈូ ខេត្តកំពត។

លោក ស៊ីណុល បាន បន្តថា ទំហំ វិសាលភាព នៃ កំពង់ផែ ភ្ញៀវទេសចរ នេះ នឹងមាន លទ្ធភាព អាច ឲ្យ ភ្ញៀវ ទេសចរណ៍ ឆ្លងកាត់ បាន ចំនួន ១.៥ លាន នាក់ ក្នុង១ឆ្នាំ។

ក្នុង គម្រោង សាងសង់ នេះ នឹង ផ្ដល់ ផលប្រយោជន៍ ជាច្រើន ដល់ តំបន់ ទេសចរណ៍ ជាច្រើន ផ្សេងទៀត ផងដែរ ដោយ ក្នុងនោះ វា អាច បង្ក ភាពងាយស្រួល ដល់ ភ្ញៀវទេសចរ ដែលមាន បំណង ចង់ បន្តដំណើរ ពី តំបន់ មួយ ទៅ តំបន់ មួយទៀត ដូចជា ពី ខេត្តកំពត ទៅ ភ្នំ បូកគោ ទៅ ខេត្ត ព្រះសីហនុ និង ទៅ ខេត្ត សៀម រាប ជាដើម ៕

Source From: https://www.business-cambodia.com
Share
Our Partners