Hot line: +855 (0)99 283 388
● You are in: Media > Detail News
ឯកឧត្តម ឃួន ស្រេង ជម្រុញឲ្យចិនវិនិយោគចំណតក្រោមដីនិង sky Train នៅកម្ពុជា
Date: 2017-09-07

លោក ឃួន ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ បានលើកទឹកចិត្តដល់ក្រុមហ៊ុនក្នុងការវិនិយោគលើការរៀបចំចំណតក្រោមដី និងSky Trainដើម្បីបញ្ចៀសបានបញ្ហាកកស្ទះចរាចរណ៍។ ស្របពេលដែល ក្រុមហ៊ុនវិនិយោគរបស់ចិនមួយមានបំណងវិនិយោគផ្នែកសំណង់នៅកម្ពុជា។

ដោយសារកង្វះខាតហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសតំបន់ជនបទនៅកម្ពុជា បានបង្កជាបញ្ហាចោទរារាំងអ្នកវិនិយោគមកកម្ពុជា ដែលជាប្រទេសក្រីក្រមួយក្នុងពិភពលោក ។ ប៉ុន្តែរយៈពេលប៉ុន្នានឆ្នាំចុងក្រោយនេះឃើញថាមានអ្នកវិនិយោគជប៉ុនជាច្រើនបានចាប់អារម្មណ៍វិនិយោគនៅកម្ពុជា ។

កាលពីពេលថ្មីៗនេះ ប្រទេសជប៉ុនបានសម្រេចថានឹងសិក្សាគម្រោងសងរថភ្លើងអាកាសឲ្យកម្ពុជាហើយ ដើម្បីឆ្លើយតបតាមសំណើរបស់ភាគីកម្ពុជា។

គម្រោងរថភ្លើងអាកាសនេះនឹងរត់ពីក្រុងភ្នំពេញទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ​ ដោយគ្រោងនឹងចំណាយទឹកប្រាក់ប្រមាណ ៨០០លានដុល្លារអាមេរិក។

សូមបញ្ជាក់ គម្រោងរថភ្លើងអាកាសធុនតូចស្វ័យប្រវត្តនេះ គឺជាគម្រោងដំបូងគេនៅកម្ពុជា ដែលមានការជួយជ្រោមជ្រែងពីជប៉ុនផ្ទាល់។ ហើយមានវាអត្ថប្រយោជន៍ច្រើនក្នុងការកាត់បន្ថយការកក់ស្ទះចរាចរ​ ចំណេញពេលវេលាក្នុងការធ្វើដំណើរ និងអាចប្រែក្លាយក្រុងភ្នំពេញ ទៅជាទីក្រុងដ៏មានសោភ័ភាពទៀតផង៕

Source From: https://www.business-cambodia.com
Share
Our Partners