ភ្នំពេញ៖ ការបង់ពន្ធលើអចលនទ្រព្យ ត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី ៣១ខែតុលាឆ្នាំនេះ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយដ្ឋានពន្ធដារ នៅថ្ងៃទី២៩ខែកញ្ញា។
សេចក្ដីជូនដំណឹងដដែលនេះឲ្យដឹងថា មានម្ចាស់អចលនទ្រព្យជាច្រើនបានមកប្រកាសបង់ពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំ២០១៧ ប៉ុន្តែម្ចាស់អចលនទ្រព្យមួយចំនួនទៀត នៅមិនទាន់បានបំពេញកាតព្វកិច្ចនេះនៅឡើយ។ សេចក្ដីជូនដំណឹងនេះបញ្ជាក់ថា ដើម្បីបង្កលក្ខណៈងាយស្រួល និងផ្ដល់លទ្ធភាពជូនម្ចាស់អចលនទ្រព្យដែលមិនទាន់ប្រកាសបង់ពន្ធ អគ្គនាយកដ្ឋានពន្ធដារសម្រេចពន្យារពេលនៃការបង់ពន្ធអចលនទ្រព្យសម្រាប់ ២០១៧ រហូតដល់ថ្ងៃទី៣១ខែតុលាឆ្នាំនេះ។
ចំពោះការខកខានបង់ពន្ធតាមពេលវេលាកំណត់ខាងលើ នឹងត្រូវទទួលនូវទោសទណ្ឌតាមច្បាប់ស្ដីពីសារពើពន្ធ ជាធរមាន។ នេះបើតាមសេចក្ដីជូនដំណឹងដដែលនេះ៕