ខេត្តព្រះសីហនុ ៖ កំណើននៃការវិនិយោគផ្ទាល់ពីបរទេសបានធ្វើឲ្យតម្លៃដីក្នុងខេត្តព្រះសីហនុកើនឡើងទ្វេដង ដែលគាំទ្រដោយសារកំណើននៃការវិនិយោគក្នុងវិស័យឧស្សាហកម្មរបស់ខេត្ត ក្នុងរយៈពេល៦ខែដំបូងឆ្នាំនេះ ។
រាជធានីភ្នំពេញ ៖ អ្នកជំនាញវិស័យអចលនទ្រព្យមើលឃើញថា ក្នុងបរិបទសព្វថ្ងៃនេះ ពលរដ្ឋភាគច្រើនមានលទ្ធភាពទិញផ្ទះតម្លៃក្រោម១០ម៉ឺនដុល្លារ ហើយអ្នកអភិវឌ្ឍន៍គម្រោងសាងសង់ក៏មានការផ្គត់ផ្គង់ច្រើនដែរ ។
បើតាមនាយកក្រុមហ៊ុន Century 21 បានឱ្យដឹងថា បច្ចុប្បន្ន កំណើនអ្នកមានជីវភាពមធ្យមដែលរស់នៅរាជធានីភ្នំពេញ បានកើនឡើងជាបន្ដបន្ទាប់ ហើយតម្រូវការលំនៅឋានស្នាក់នៅក៏កំពុងកើនឡើងដែរ ជាពិសេសលំនៅឋានដែលមានតម្លៃក្រោម១០ម៉ឺនដុល្លារ គឺកំពុងមានការគាំទ្រច្រើន ។
រយៈពេល៩ខែដើមឆ្នាំ២០១៧នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តផ្តល់លិខិតអនុញ្ញាតសាងសង់ដល់អ្នកវិនិយោគ និងប្រជាពលរដ្ឋសរុប ប្រមាណ ២ពាន់ ៥២២គម្រោង ដែលមានទុនវិនិយោគ ៥ពាន់ ៦៣៦លានដុល្លារ កើនឡើងជាង ២២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានតម្លៃទុនត្រឹម ៤ពាន់ ៦០៥លានដុល្លារ។
ខណ្ឌសែនសុខមានទីតាំងនៅភាគខាងជើងនៃទីក្រុងភ្នំពេញ។ បរិយាកាសនៃអចលនទ្រព្យនៅក្នុងខណ្ឌនេះនៅតែមានស្ថិរភាព និងរឹងមាំពេញមួយឆ្នាំ ទោះបីជាការទិញ និងលក់អចលនទ្រព្យបាន ធ្លាក់ចុះក្នុងតំបន់សំខាន់ៗដទៃទៀតក៏ដោយ។ ស្ថេរភាពនេះបានផ្តល់ទំនុកចិត្តដល់វិនិយោគិន និងភ្នាក់ងារអចលនទ្រព្យនៅក្នុងតំបន់សែនសុខ។
នៅក្នុងប្រទេសកម្ពុជាមានភ្នាក់ងារអចលនទ្រព្យប្រមាណ ១៥០ក្រុមហ៊ុនដែលបានចុះបញ្ជីរួចរាល់ដោយពួកគេមានភ្នាក់ងារជំនាញកំពុងធ្វើការនៅទូទាំងប្រទេសផ្តោតសំខាន់លើការជួល និងការលក់អចលនទ្រព្យដូចជា៖ ខុនដូ វីឡា ផ្ទះល្វែង អាផាមេន បុរី និងដីឡូតិ៍ជាដើម។
វាអាចមានភាពស្មុគស្មាញជាច្រើនក្នុងការស្វែងរកផ្ទះថ្មី។ អ្នកអាចរកផ្ទះមួយសាកសមនឹងគ្រួសារមែន តែតម្លៃក៏ដូចជាទីតាំងក៏នៅតែជាបញ្ហាផងដែរក្នុងពេលបច្ចុប្បន្ននេះ។ ដើម្បីបញ្ចៀសភាពលំបាកនានាអ្នកគួរអនុវត្តតាមខាងក្រោមនេះ៖
(ចិន)៖ ក្រុមហ៊ុនផ្នែកវប្បធម៌ និងទេសចរណ៍ធំមួយរបស់ប្រទេសចិន គ្រោងនឹងសាងសង់មជ្ឈមណ្ឌលទេសចរណ៍ និងវប្បធម៌ដ៏ធំមួយនៅក្នុងខេត្តសៀមរាបនាឆ្នាំ២០១៨ ដោយគ្រោងចំណាយថវិកាប្រមាណ ៧០០លានដុល្លារសហរដ្ឋអាមេរិក។
នៅរាជធានីភ្នំពេញ សព្វថ្ងៃ ខណៈដែលវិស័យសំណង់អគារពាណិជ្ជកម្មខ្ពស់ៗ អគារខុនដូ អាផាតមិន រីកលូតលាស់ខ្លាំង គេឃើញមានបញ្ហាចោទមួយកើតឡើង គឺកង្វះកន្លែងចំណត។ ការចតយានយន្តគ្មានរបៀបរបបពាសវាលពាសកាល ដោយសារខ្វះចំណតនេះ ជាកត្តានាំឲ្យកកស្ទះចរាចរណ៍នៅក្នុងរាជធានី។
រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា ក្នុងរយៈពេល៧ឆ្នាំចុងក្រោយនេះ ក្រសួងបានអនុម័តគម្រោងចំនួន២១៣ និងមានទំហំទឹកប្រាក់វិនិយោគសរុប៣.៣៧៥លានដុល្លារអាមេរិក ។
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីការអភិវឌ្ឍលំនៅដ្ឋាន ចំពោះក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានទាំងអស់នៅកម្ពុជា ដែលទទួលបានអាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ច ត្រូវបន្ថែមការចូលរួមអនុវត្តច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ឱ្យមានប្រសិទ្ធភាពខ្ពស់ ខណៈវិស័យនេះកំពុងរីកចម្រើន និងត្រូវការជាចាំបាច់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។