Hot line: +855 (0)99 283 388
● You are in: Media > Local News

Local News

ក្នុង​ចំណោម​ហាង​ជាង​១០០​នោះ ត្រូវ​បាន​គេ​ឲ្យ​ដឹង​ថា មាន​ភាគ​ច្រើន​ជា​ភោជនីយដ្ឋាន​និង​ហាង​កាហ្វេ​ម៉ាក​ល្បីៗ​ទាំង​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក។ 

ភ្នំពេញ​៖ ពិព័រណ៍​អចលនទ្រព្យ ជា​វេទិកា​មួយ​សម្រាប់​វិនិយោគិន​ក្នុងស្រុក និង​អន្តរជាតិ ដែល​ចង់​ស្វែងយល់​អំពី​បច្ចុប្បន្នភាព​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​។ ពិព័រណ៍​អចលនទ្រព្យ​នេះ ប្រព្រឹត្តទៅ​រយៈពេល ២​ថ្ងៃ ចាប់ពី​ថ្ងៃទី ៦​ដល់​ថ្ងៃទី ៧ តុលា នៅ​សណ្ឋាគារ​ណាហ្គា​វើ​ល​។​

ភ្នំពេញៈ លំនៅដ្ឋានប្រភេទបុរីគឺជាផ្ទះដែលមានប្រជាប្រិយភាពបំផុត និង​មាន​តម្លៃ​សមរម្យ​ស្រប​តាម​ការ​ចូលចិត្តរបស់ប្រជាជនខ្មែរ។

កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​នៅ​ខេត្ត​កំពត ​ត្រូវ​គេ​រំពឹង​ថា នឹង​ចាប់​ផ្តើម​ដំណើរការ​សាងសង់​នៅ​ដើម​ឆ្នាំ​២០១៨​ខាង​មុខ​នេះ និង​បញ្ចប់​ការ​សាងសង់​ក្នុង​​ឆ្នាំ​២០១៩។

​ភ្នំពេញ​៖ ការបង់ពន្ធ​លើ​អចលនទ្រព្យ ត្រូវបាន​ពន្យារពេលរ​ហូត​ដល់​ថ្ងៃទី  ៣១​ខែតុលា​ឆ្នាំនេះ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​អគ្គនាយដ្ឋាន​ពន្ធដារ នៅ​ថ្ងៃទី​២៩​ខែកញ្ញា​។​

ទំនាក់ទំនងវិជ្ជមានរវាងប្រទេសចិន និងកម្ពុជាកំពុងតែបង្កើតឳកាសកាន់តែច្រើនសម្រាប់វិនិយោគទុនចិនចូលមកទីផ្សារអចលនទ្រព្យកម្ពុជា។ សក្ដានុពលអភិវឌ្ឍន៍របស់កម្ពុជាត្រូវបានគេទទួលស្គាល់ដោយសារតែការអភិវឌ្ឍន៍ទីក្រុងនៅមានកម្រិតបើធៀបទៅនឹងប្រទេសដទៃនៅក្នុងតំបន់អាស៊ាន។ គឺដោយសារតែកត្តាអស់ទាំងនេះហើយទើបប្រទេសចិនធ្វើការវិនិយោគយ៉ាងច្រើននៅក្នុងវិស័យមួយនេះជារៀងរាល់ឆ្នាំ ជាពិសេសនៅក្នុងខេត្តព្រះសីហនុដែលវិនិយោគិនចិនកំពុងតែស្វះស្វែងទៅវិនិយោគ និងគ្រប់ដណ្ដប់ទីផ្សារនៅទីនោះ។

​ក្រុមហ៊ុន​មួយ​របស់​ចិន នឹង​សង់​ផ្លូវ​រថភ្លើង​លើ​អាកាស ពី​ព្រះបរមរាជវាំង ទៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៨​ខាងមុខ​។ នេះ​បើតាម កាសែត China Daily​។ យ៉ាងណាក៏ដោយ គម្រោង​សាងសង់​នេះ មិនទាន់​ត្រូវបាន​បញ្ជាក់​ពី​ភាគី​កម្ពុជា​នៅឡើយ ខណៈដែល​មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ ឆ្លើយតប​ថា​មិនបាន​ដឹង​ពី​គម្រោង​នេះ​។​

ការ​អភិវឌ្ឍ​ភ្ជាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​កំណើន​នាំ​ការ​វិនិយោគ​របស់​ប្រទេស​ចិន​បាន​ធ្វើ​ឲ្យ​ខេត្ត​ជាប់​មាត់​សមុទ្រ​ដែល​ធ្លាប់​តែ​អ៊ូអរ​តែ​ពេល​ចុង​សប្តាហ៍​នេះ​ប្រែជា​គគ្រឹក​គគ្រេង និង​មាន​សន្ទុះ​អភិវឌ្ឍ​យ៉ាង​លឿន​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​។

ក្រុមហ៊ុន Virtue Resources Group បាន​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​ក្រុមហ៊ុន​ដៃគូ​យុទ្ធសា​ស្ត្រ​ចំនួន​១២ ដែល​មក​ពី​ចំនួន​១៧​ប្រទេស​ក្នុង​ការ​សាងសង់​ទីក្រុង​រណប​នៅ​ក្រុង​​បាវិត ក្នុង​ដំណាក់​កាល​ទី​១ លើ​​​ផ្ទៃដី​ចំនួន​៥០​ហិកតា។ ហើយ​នៅ​ចុង​ឆ្នាំ​នេះ ក្រុមហ៊ុន Virtue Resources Group រំពឹង​ថា នឹង​ចុះ​កិច្ចព្រមព្រៀង​ចុង​ក្រោយ ក្នុង​ការ​សម្រេច​ជ្រើស​ពេល​វេលា​សមស្រប​មួយ​ដើម្បី​ចាប់​ផ្តើម​ការ​សាងសង់​គម្រោង​​របស់​​ខ្លួន។

ដើម្បី​ធានាឱ្យមាន​និរន្ដរភាព និង​ជំរុញ​ការអភិវឌ្ឍ​លើ​វិស័យ​អចលនទ្រព្យ​ឱ្យ​ដំណើរការ​កាន់តែ​ប្រសើរថ្មីៗនេះ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចេញ​សេចក្តីប្រកាស​ច្បាប់​ស្តីពី​ថ្លៃ​សេវា និង​កម្រៃជើងសា​វិជ្ជាជីវៈ សម្រាប់​ការផ្តល់​សេវាកម្ម​វាយតម្លៃ និង​សេវាកម្ម​អចលនវត្ថុ​ដល់​ក្រុមហ៊ុន​អចលនទ្រព្យ​នានា។

Our Partners