Hot line: +855 (0)99 283 388
● You are in: Media > Local News

Local News

នៅពេលអ្នកលក់ ឬជួលផ្ទះរបស់អ្នកតាមរយៈភ្នាក់ងារអចលនទ្រព្យអ្នកពិតជាត្រូវបង់ថ្លៃកម្រៃជើងសាសម្រាប់សេវាកម្មភ្នាក់ងារនោះយ៉ាងប្រាកដ។ ជាមួយគ្នានេះ ប្រសិនបើអ្នកត្រូវការសេវាកម្មវាយតម្លៃដែលមានវិជ្ជាជីវៈដើម្បីវាយតម្លៃផ្ទះរបស់អ្នក នោះអ្នកក៏ត្រូវបង់ថ្លៃសេវាកម្មបន្ថែមទៀតផងដែរ។

ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​មក​កាន់​ប្រទេស​កម្ពុជា នៅ​ក្នុង​រយៈពេល ៦​ខែ​នៃ​ឆ្នាំ​២០១៧​នេះ សម្រេច​បាន​ទឹក​ប្រាក់​វិនិយោគ​ចំនួន​​ជាង ២​ពាន់​លាន​ដុល្លារ​អាមេរិក ពោល​គឺ​បានកើន​​ឡើង​ប្រមាណ​ជាង ១៧​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ដូច​ពី​ឆ្នាំ​២០១៦ ដែល​មាន​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស មាន​ទឹក​ប្រាក់​ចំនួន​ជាង ១​៧៨៩​​លាន​ដុល្លារ​អាមេរិក​តែ​ប៉ុណ្ណោះ។

ខេត្តសៀមរាប ៖ ខេត្តសៀមរាប​ត្រូវ​បាន​ចាត់ទុកជា​គោលដៅ​ទេសចរណ៍វប្បធម៌ និង​ប្រវត្តិសាស្ត្រ ដែល​ទាក់ទាញ​ទេសចរ​គ្រប់​ជាតិ​សាសន៍​មក​កម្សាន្ត ។ ជាក់ស្តែង ក្នុង​រយៈពេល​៧​ខែ ឆ្នាំ​២០១៧ ខេត្ត​មួយ​នេះ​បាន​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​សរុប​ជាង​៣,៧​លាន​នាក់ កើន​ទ្បើ​ង​១១,៩៤% ធៀប​នឹង​ឆ្នាំ​២០១៦ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជាតិ​មាន​ចំនួន​ជាង​២,៣​លាន​នាក់ កើន​ទ្បើ​ង​១១,៩៧% និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​ជាង​១,៤​លាន​នាក់ កើន​ទ្បើ​ង ១១,៩៩% ។

លោក ឃួន ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ បានលើកទឹកចិត្តដល់ក្រុមហ៊ុនក្នុងការវិនិយោគលើការរៀបចំចំណតក្រោមដី និងSky Trainដើម្បីបញ្ចៀសបានបញ្ហាកកស្ទះចរាចរណ៍។ ស្របពេលដែល ក្រុមហ៊ុនវិនិយោគរបស់ចិនមួយមានបំណងវិនិយោគផ្នែកសំណង់នៅកម្ពុជា។

សេចក្ដីជូនដំណឹង ពីគម្រោង លំនៅឋានសាធារណៈ ស្ដីពីការពន្យាលពេលនៃការទទួលឯកសារបំពេញបន្ថែម

ភ្នំពេញ៖ បឹង​ជើង​ឯក ដែល​ស្ថិត​នៅ​ក្នុង​ ខណ្ឌដង្កោ ប៉ែកខាង​ត្បូង​នៃ​ក្រុងភ្នំពេញ អាច​នឹង​មានសន្ទុះ​កំណើន​សេដ្ឋ​កិច្ច​រីក​ឡើង​លឿនជាង​មុនតាម​រយៈ​គម្រោង​ក្រុង​រណប​ ដែល​បាន​ទាក់ទាញ​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​ជាច្រើន​នា​ថ្ងៃ​ខាង​មុខ​ឆាប់ៗនេះ។

ភ្នំពេញៈ កំពង់ផែ ទេសចរណ៍ ថ្មី មួយមួយទៀត ដែលមាន តម្លៃជាង ១០លាន ដុល្លារអាមេរិក ក្រោម ជំនួយ របស់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គ្រោង នឹង ចាប់ផ្តើម សាងសង់ នៅ ចុង ឆ្នាំនេះ ហើយ នឹង បញ្ចប់ នៅ ចុងឆ្នាំ២០១៩។

ដើម្បីទិញផ្ទះតម្លៃទាបរបស់ក្រុមហ៊ុន Worldbridge Land Cambodia ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២១ ក្នុង​ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្តាល មានចម្ងាយ ប្រមាណ ៨​គីឡូម៉ែត្រ ពី​ទីក្រុង​តាខ្មៅ មិនត្រូវមានប្រាក់ខែលើសពី៥០០ដុល្លារអាមេរិកទេ។

ភ្នំពេញ៖ អ្នកអភិវឌ្ឍន៍លំនៅឋាន ជាច្រើនបានហៅផ្ទះ ដែល គេ សាង សង់ នោះ ថាបុរី ប៉ុន្តែ ជាក់ ស្តែង វា មាន តែឈ្មោះប៉ុណ្ណោះ ដោយគ្មានការទទួលស្គាល់ ឬឯកសារផ្លូវច្បាប់ណាមួយ ហៅលំនៅឋាន ទាំង នោះ ថា បុរីឡើយ ការ ហៅ ឈ្មោះ បែបនេះ គឺ ដើម្បីធ្វើពាណិជ្ជកម្មផ្សព្វផ្សាយតែប៉ុណ្ណោះ។

(ភ្នំពេញ)៖ ក្រុមហ៊ុន OCIC គ្រោងចំណាយ៣៥លានដុល្លារ ដែលបានពីគម្រោងអភិវឌ្ឍន៍ ទីក្រុងរណបជ្រោយចង្វារ សម្រាប់សាងសង់ស្ពានបេតុង ឆ្លងកាត់ទន្លេសាប ពីចំណុចឃ្លាំងសាំងសូគីមិច គីឡូម៉ែត្រលេខ៦ ក្នុងខណ្ឌឬស្សីកែវ ឆ្ពោះទៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ក្នុងសង្កាត់ព្រែតាសេក ខណ្ឌជ្រោយចង្វារ សម្រាប់ការធ្វើដំណើរទូទៅ របស់បងប្អូនប្រជាពលរដ្ឋ ចូលរួមកាត់បន្ថយការ កកស្ទះចរាចរណ៍ ដែលធ្វើដំណើរឆ្លងកាត់ស្ពានជ្រោយចង្វារនោះ។

Our Partners