Hot line: +855 (0)99 283 388
● You are in: Media > Local News

Local News

ខុស​ពី​គម្រោង​អចលនទ្រព្យ​ជាច្រើន​នៅ​កម្ពុជា​ដែល​កំពុង​យក​ចិត្ត​ទុក​ដាក់​ជា​សំខាន់​ទៅ​លើ​ទីផ្សារ​លំនៅឋាន​ការិយាល័យ​សម្រាប់​ជួល ឬក៏​ទីផ្សារ​ទំនើប​ទាន់​សម័យ​នោះ អ្នក​វិនិយោគ​គម្រោង Oriental បាន​សម្លឹង​ទៅ​លើ​អ្វី​ប្លែក​ពី​គេ​ដោយ​រំពឹង​ទីផ្សារ​គោល​ដៅ​ផ្នែក​ប្រពៃណី និង​ខាង​វប្បធម៌ តាម​រយៈ​ការ​វិនិយោគ​សាងសង់​ជា​ សាល​មហោស្រព​សម្តែង​សិល្បៈ សណ្ឋាគារ ផ្សារ​ទំនើប​បែប​បុរាណ​សម្រាប់​លក់​គ្រឿង​សម្ភារ​ទាក់ទង​វិស័យ​ទេសចរណ៍ និង​វប្បធម៌​។

ជាមួយ​នឹង​ការងារ​ដែល​មាន​ប្រាក់​ចំណូល​ដ៏​តិចតួច ប៉ុន្តែ​ប្រហែល​មាន​ការងារ​ឈឺ​ក្បាល​​ជាច្រើន ក្នុង​នាម​ជា​ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក គីម ហ៊ាង បានធ្វើ​កិច្ចការ​ជាច្រើន​ដើម្បី​នាំយក​ទីផ្សារ​អចល​នទ្រព្យ​កម្ពុជា​ចូលទៅ​កាន់​ទីផ្សារ​អន្តរជាតិ​។

អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្តុប​ត្រង់​ចំណុច​ប្រសព្វ​មហាវិថី​ព្រះមុនីវង្ស និង​វិថី​ព្រះសីហនុ​នោះ​ពួកគេ​តែង​ចោល​ភ្នែក​សម្លឹង​មើល​អគារ Gold Tower42 ដែល​នៅ​តែ​ឈរ​យ៉ាង​ស្ងៀមស្ងាត់ មិន​មាន​សកម្មភាព​សាងសង់​អ្វី​ឡើយ​។

ក្រុមហ៊ុន​ជប៉ុន CREED ASIA (Cambodia) Co., Ltd. ដែល​ជា​បុត្រសម្ព័ន្ធ​របស់ CREED GROUP បាន​សម្រេច​បោះទុន​វិនិយោគ​ប្រមាណ​ ៦០ ​លាន​ដុល្លារ​អាមេរិក​លើ​គម្រោង​ខុនដូ និង​លំនៅឋាន​នៅ​ទីក្រុង​ភ្នំពេញ​ជា​គម្រោង​ដែល​កំពុង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​អ្នក​វិនិយោគ​បរទេស និង​ប្រជាជន​ក្នុង​ស្រុក​។

ស្ពាន​ដែល​ជា​ក្តីសង្ឃឹម​នៃ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​អរិយក្សត្រ និង​តំបន់​ស្វាយជ្រុំ​ស្ថិត​នៅ​ក្នុង​ភាព​មិន​ប្រាកដប្រជា និង​មិន​ទាន់​កំណត់​ពេល​សាងសង់​ជាក់លាក់​នៅ​ឡើយ​ហើយ​វា​ធ្វើ​ឲ្យ​ក្តីសង្ឃឹម​សម្រាប់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ កាន់តែ​ចំណាយ​ពេល​រង់ចាំ​យូរ​តទៅ​ទៀត​ដោយ​មិន​អាច​កំណត់​បាន​។

ភ្នំពេញ៖ លំនៅឋានតម្លៃសមធ្យម​ របស់ក្រុមហ៊ុន Worldbridge Land Cambodia ដែល​មាន​តម្លៃ​ចាប់​ពីជាង២ម៉ឺនឡើងទៅ បានប្រកាសបើកលក់ ក្នុងពេលឆាប់ៗខាងមុខនេះ។

អគារ​លំនៅដ្ឋាន​បែប​ពាណិជ្ជកម្ម​ចម្រុះ​​​ស្ដង់ដារ​អន្តរជាតិ​ថ្មី​មួយ​ទៀត នឹង​ផុស​ត្រដែត​ឡើង​នៅ​កណ្ដាល​រាជ​ធានី​ភ្នំពេញ​​ក្នុង​រយៈពេល​៣​ឆ្នាំ​ខាង​មុខ ខណៈ​ដែល​គម្រោង​មួយ​នេះ ត្រៀម​នឹង​បើក​ការដ្ឋាន​បុក​គ្រឹះ​សាងសង់​នៅ​ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ។

ភ្នំពេញៈ ក្រុមហ៊ុន​ជប៉ុន បានសម្រេច​បោះទុន​ប្រមាណ 60លាន​ដុល្លារ​អាមេរិក​ដើម្បី​វិនិយោគ​លើ​គម្រោង​អចលនទ្រព្យ​ចំនួន3 នៅ​ទីក្រុង​ភ្នំពេញ​បន្ទាប់ពី​ក្រុមហ៊ុន​មួយ​នេះ បាន​មើលឃើញ​ពី​ឱកាស​រីកចម្រើន​ខ្លាំង​នៅ​កម្ពុជា។

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​នៅ​មាន​ច​ម្ង​ល់​ជុំវិញ​បញ្ហា​បង់ពន្ធ​ផ្ទះសម្បែង​ជូន​រដ្ឋ និង​ពុំ​ដឹង​ច្បាស់​ថា ផ្ទះ​របស់​ខ្លួន​ជាប់ពន្ធ​ដែរ​ឬ​យ៉ាងណា ខណៈ​អ្នកមួយ​ចំនួន​យល់​ថា ឲ្យ​តែ​មាន​ប្លង់​រឹង គឺ​ជាប់ពន្ធ​ទាំងអស់ រីឯ​អ្នកខ្លះ​ទៀត​យល់​ថា តម្លៃ​នៃ​ការ​បង់ពន្ធ​គឺ​រដ្ឋ​គណនា​តាម​តំបន់​ដែល​អចលនទ្រព្យ​ស្ថិត​នៅ ។ តើ​ជាក់ស្ដែង ដូចនឹង​ការ​លើក​ឡើង​ដែរ​ឬ​យ៉ាងណា ? តើ​ការ​បង់ពន្ធ​នោះ រដ្ឋ​គិត​យ៉ាងម៉េច ? ហើយ​ប្រសិនបើ​មិន​បង់ពន្ធ តើ​មានទោស​ទណ្ឌ ឬ​ពិន័យ​ដែរ​ឬទេ ?

លោក​ឧកញ៉ា សៀ ឫទ្ធី ដែល​គេ​ស្គាល់ថា ជាវិនិយោគិន​និង​ធុរជន​លេចធ្លោ​មួយ​រូប​នៅ​កម្ពុជា ជាពិសេស ក្នុង​វិស័យ​អចលនទ្រព្យ ឥឡូវ​នេះ លោក​ឧកញ៉ា​គ្រោង​នាំ​យក​របៀប​របប​រស់​នៅ​ផ្ទះ​បុរី​បែប​ទំនើប​ប្លែក ដូចនៅ​សិង្ហ​បុរី និង​ កាតា ចូល​មក​កម្ពុជា​បន្ថែមទៀតហើយ។

Our Partners