Hot line: +855 (0)99 283 388
● You are in: Media > Local News

Local News

រាជធានី​ភ្នំពេញ ៖ ឯកសារ​មួយ​សន្លឹក​ដែល​ផ្ញើ​ជូន​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​អគ្គលេខា​ធិ​ការ​អាកាស​ចរ​ស៊ី​វិល ត្រូវ​បាន​បែកធ្លាយ​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ មក​រា ២០១៨ ស្តី​ពី​គម្រោង​​អភិវឌ្ឍន៍​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​លំដាប់ថ្នាក់ 4F ដែល​តាម​ឯក​សារ គម្រោង​នេះ​ស្ថិត​នៅ​ទីតាំង​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល

 

រាជធានី​ភ្នំពេញ ៖ គម្រោង​ដឹក​ជញ្ជូន​អ្នកដំណើរ​តាម​ផ្លូវទឹក ដែល​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន គ្រោង​នឹង​ដាក់​សាកល្បង​នៅ​មុន​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ដែល​មាន​កំពង់​ផែ និង​ចំណតទូក​ដឹក​អ្នកដំណើរ​ចំនួន​១៥ ត្រូវ​បាន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តែង​ការ​ពេញចិត្ត​ចំពោះ​គម្រោង​ដែល​ផ្តើម​ឱ្យ​មានការ​ដឹក​ជញ្ជូន​អ្នកដំណើរ ចាប់ពី​ព្រែក​ព្នៅ រហូត​ដល់​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍ ។

ខេត្តកំពត ៖ កំពង់​ផែ​ទេសចរណ៍​ថ្មី​ដែល​មាន​តម្លៃ​១០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្រោម​ជំនួយ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា (ADB) គ្រោង​នឹង​ចាប់ផ្តើម​បញ្ចុះ​បឋម​សីលា ក្នុង​ខែមីនា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ។

រាជធានី​ភ្នំពេញ ៖ ដើម្បី​គ្រប់គ្រង​ដីធ្លី​ឱ្យ​កាន់តែ​មាន​ទំនើប​កម្ម ក៏​ដូច​ជា​បម្រើសេវា​សាធា​រណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ឆាប់រហ័ស កាត់​បន្ថយ​អំពើ​ពុក​រលួយ និង​កៀរគរ​ចំណូល​​ចូល​ថវិកាជាតិ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​រៀបចំ​យុទ្ធសាស្ត្រ​ថ្មី​មួយ​ហៅ​ថា « Click 1 Free, Click 2 Pay » តាម​រយៈ​QR Code នៅ​លើ​ប្លង់​កម្មសិទ្ធិ​ដីធ្លី ។

រាជធានី​ភ្នំពេញ ៖ មួយ​រយៈ​ចុង​ក្រោយ​នេះ អ្នក​វិនិយោគ​ខាង​វិស័យ​ដីធ្លី​បាន​ងាក​ទៅ​រក​តំបន់​ភ្នំ​ប្រសិទ្ធ ដែល​ពួក​គាត់​មាន​សុទិដ្ឋិនិយម​ថា តំបន់​នេះ​កំពុង​មាន​សក្ដានុពល​ទៅ​លើ​វិស័យ​ឧស្សាហកម្ម និង​លំនៅ​ឋាន ដោយសារ​វា​ជា​តំបន់​ខ្ពង់រាប និង​ស្ថិត​ក្នុង​គម្រោង​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល ។

រាជធានី​ភ្នំពេញ ៖ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង លើក​ទី​២ កាលពី​ថ្ងៃ​ទី​១១ មក​រា កន្លង​មក កម្ពុជា​-​ចិន​បាន​ចុះហត្ថលេខា​លើ​គម្រោង​ជា​ច្រើន ក្នុង​នោះ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ

រាជធានី​ភ្នំពេញ ៖ វិស័យ​អចលនទ្រព្យ​នៅ​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ បើ​ទោះបី​មាន​កំណើន​​ថមថយ​ជាង​ឆ្នាំ​២០១៦​បន្តិច​ក្តី តែ​សម្រាប់​អ្នកជំនាញ​នៅ​តែ​មាន​ភាព​ជឿជាក់ ។

ជាក់ស្តែង នៅ​ឆ្នាំ​២០១៨​នេះ ទោះបី​ត្រូវ​នឹង​ឆ្នាំ​បោះ​ឆ្នោតជាតិ​ក៏​ដោយ អ្នកជំនាញ ក៏​ដូច​ជា​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​យល់​ថា គ្មាន​អ្វី​ដែល​អាច​ធ្វើ​ឱ្យ​វិស័យ​នេះ​ជួប​បញ្ហា ឬ​ថយ​ចុះ​ជាង​ឆ្នាំ​មុន​ៗ​ទេ ។

បើ​និយាយ​ពី​ការ​វិនិយោគ​ផ្ទាល់​ពី​ក្រៅ​ប្រទេស​មក​កាន់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧ ហាក់​បី​ដូចជា​នៅ​តែ​មាន​សញ្ញា​វិជ្ជមាន​ល្អ​គួរ​ឲ្យ​កត់​សម្គាល់​ដដែល។ សញ្ញា​ល្អ​ដោយសារ​តែ​លំហូរ​ទុន​វិនិយោគ​មក​ពី​បរទេស មក​ធ្វើការ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​តែ​មាន​កំណើន​ល្អ​ប្រសើរ​ជាមួយ​នឹង​ទុន​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក។

បើ​និយាយ​ពី​តំបន់​ប៉ែក​ខាង​ជើង​ឈៀង​ខាង​លិច​នៃ​រាជ​ធានី​ភ្នំពេញ ពោល​គឺ​តំបន់​ភ្នំពេញ​ថ្មី បច្ចុប្បន្ន​នេះ បាន​និង​កំពុង​មាន​ការ​ប្រែ​ក្លាយ​នូវ​មុខ​មាត់​ថ្មី​របស់​ខ្លួន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ខណៈ​ដែល​គម្រោង​ធំៗ​ជា​ច្រើន​បាន​សម្រេច​ការ​សាងសង់ និង​កំពុង​សម្រុក​ការ​សាងសង់​ជា​បន្ត​បន្ទាប់។

ភ្នំពេញៈ ខណៈពេលដែលការអភិវឌ្ឍន៍អចលនទ្រព្យនៅរាជធានីភ្នំពេញនៅតែបន្តរីកចម្រើន ការ​យក​​ចិត្តទុកដាក់លើដីធ្លី និង​លំនៅដ្ឋាន​នៅជាយក្រុងមួយ​ចំនួនទៀត​ដូចជា​ជ្រោយ​ចង្វារ​ក៏បាន​កើនឡើង​យ៉ាងខ្លាំងដែរ។

Our Partners