Hot line: +855 (0)99 283 388
● You are in: Media > Local News

Local News

ភ្នំពេញ​៖ តំបន់​ទីក្រុង និង​ទីប្រជុំជន​នៅ​កម្ពុជា ចន្លោះ​ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ ២០៣០ ត្រូវការ​លំនៅឋាន​ប្រមាណ ៨០​ម៉ឺន ដែល​គិត​ជា​មធ្យម​ក្នុង​មួយឆ្នាំ​មាន​ចំនួន ៥​ម៉ឺន​លំនៅឋាន​។ នេះ​បើតាម​ទិន្នន័យ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​ត្រូវ​បានលើកឡើង​ដោយ​លោក ប៉ែន សុផល រដ្ឋលេខាធិការ​នៃ​ក្រសួង​មួយ​នេះ កាលពី​ខែធ្នូ​ឆ្នាំ​២០១៧ នៅក្នុង​ពិធី​បើក​គម្រោង​សាងសង់​ផ្ទះ​បុរី​មួយកន្លែង​នៅ​ភ្នំពេញ​។​

ភ្នំពេញ​៖ ការវិនិយោគ​លើ​វិស័យ​សំណង់​នៅ​ទូទាំងប្រទេស​កម្ពុជា នៅក្នុង​ឆ្នាំ​២០១៧ មាន​ចំនួន​សរុប ៣,០៥២ គម្រោង ដែលមាន​តម្លៃ​ប៉ាន់ស្មាន ៦,៤២៨​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០១៧  ។ ទំហំ​ទុនវិនិយោគ​នេះ កើនឡើង​ជាង ២២​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ដែលមាន​ជាង ៥,២៥៦​លាន​ដុល្លារ​។​

​ភ្នំពេញ​៖ ការវិនិយោគ​ក្នុង​វិស័យ​សំណង់​នៅក្នុង​ឆ្នាំ​២០១៧ តាម​ការប៉ាន់ស្មាន មាន​ចំនួន​ជាង ៦៤០០ លាន​ដុល្លារ​អាមេរិក កើនឡើង ២២,៣​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៦ ។ នេះ​បើតាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។​

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទទួល​បាន​ពានរង្វាន់​ជា​ច្រើន​លើក​ទាំង​ថ្នាក់​ជាតិ និង​អន្តរ​ជាតិ​​កន្លង​មក ទីក្រុង​កែប​កំពុង​ត្រៀមខ្លួន​ទទួល​ពានរង្វាន់​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន ដែល​ជា​ចំណងដៃ​ក្នុង​ឆ្នាំ​ថ្មី​សម្រាប់​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ ។

ជាមួយ​នឹង​ភាព​ជោគ​ជ័យ និង​អាច​និយាយ ​ថា ជា​បុរី​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា បុរី​ប៉េង ហួត ទទួល​បាន​ការ​ទទួល​ស្គាល់​ពី​អ្នក​វិនិយោគ​ក្នុង​ស្រុក និង​អន្តរជាតិ។ តើ​បុរី​នេះ​ទទួល​បាន​ជោគជ័យ​យ៉ាង​ដូច​ម្តេច?

ទីក្រុងឌូបៃ គឺជា​ទីក្រុង​មួយ​ក្នុង​ចំណោម​ទីក្រុង​ទាំង​ ៨ នៅ​ក្នុង​ប្រទេស​អារ៉ាប់​រួម​ដែល​បាន​បង្ហាញ​ពី​ភាព​ស៊ីវីល័យ​នៃ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​ថ្នល់ ស្ពាន សំណង់​អគារ​ខ្ពស់ៗ និង​ភាព​ទំនើបៗ​នៅ​លើ​ទឹកដី​ដែល​ធ្លាប់​តែ​ជា​វាលខ្សាច់​ដ៏ធំ​ល្វើង​ល្វើយ​។

ទោះ​ជា​ការ​មក​ដល់​នៃ​ផ្សារ​ទំនើប​ធំៗ​ពី​បរទេស​នៅ​ទីក្រុង​ភ្នំពេញ​កើន​កាន់​តែ​ច្រើន​ក្តី ប៉ុន្តែ​ក្រុម​អ្នក​វិនិយោគ​ក្នុង​វិស័យ​នេះ និង​អ្នក​ជំនាញ​នៅ​តៃ​មាន​សុទិដ្ឋិ​និយម ហើយ​ចង់​ឲ្យ​មាន​ផ្សារ​បែប​នេះ​កាន់​តែ​ច្រើន​ថែម​ទៀត​។

មាន​ភូមិ​សាស្ត្រ​ស្ថិត​នៅ​ភាគពា​យព្យ​នៃ​រាជធានី​ភ្នំពេញ ខណ្ឌ​សែន​សុខ គឺជា​ខណ្ឌ​ទើបបាន​បង្កើត​ថ្មី​ក្នុង​ឆ្នាំ​២០០៩ ដែល​មាន​ផ្ទះ​ក្រឡា​ប្រមាណ៥៩​គីឡូ​ម៉ែត្រ​ការ៉េ និង​មានព្រំប្រទល់​ជាប់​នឹង​ខណ្ឌ​មានជ័យ ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌទួលគោក ខណ្ឌ​ឫស្សីកែវ និង​ខណ្ឌ​ព្រែក​ព្នៅ​។ នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ខណ្ឌ​ថ្មី​នេះ​កំពុង​បង្ហាញ​ពី​សក្តានុ​ពល​ទាក់ទាញ​របស់​ខ្លួន​ជា​ច្រើន​វិស័យ​។

ខណៈ​ដែល​មនុស្ស​ជំនាន់​ថ្មី ស្ថិត​ក្នុង​វ័យ​ជ្រើសរើស​គូរ​ស្រករ និង​ការ​សម្រេច​ចិត្ត​សាង​អនាគត បន្ទាប់​ពី​ពួក​គេ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​បង្កើត​គ្រួសារ​ផ្ទាល់​ខ្លួន​ពី​គ្រួសារ ការ​វិនិយោគ​លើ​ទីផ្សារ​អចលនទ្រព្យ​ជា​ពិសេស​លំនៅឋាន គឺជា​ទ្រព្យ​សម្បត្តិ​ចាំបាច់​សម្រាប់​មនុស្ស​គ្រប់​គ្នា​។

អ្នក​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​មាន​ការ​ទស្សន៍​ទាយ​ថា ទីផ្សារ​អចលនទ្រព្យ​របស់​ប្រទេស​បង់ក្លាដែស​នឹង​រីកចម្រើន​ក្នុង​ឆ្នាំ​២០១៨ ដោយ​អត្រា​នៃ​ការ​លក់​ចាប់​ផ្តើម​បង្ហាញ​ភាព​វិជ្ជមាន​ក្នុង​ឆ្នាំ​នេះ ដោយ​អត្រា​ការ​ប្រាក់​របស់​ធនាគារ​នានា​បាន​បន្ទាប​មក​ត្រឹម​ខ្ទង់រាយ​។

Our Partners